Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ បើក​កិច្ចប្រជុំ​ស្តីពី​សៀវភៅ​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍ ភាគ​ពាយ័ព្យ​ប្រទេស និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​

spot_img

​បន្ទាយមានជ័យ ៖ មន្ទីរ​ទេសចរណ៍ ខេត្តបន្ទាយមានជ័យ និង​ក្រសួងទេសចរណ៍ បានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពី​សៀវភៅ ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍ ភាគ​ពាយ័ព្យ​ប្រទេស និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយ ឯកឧត្ដម លី សារី អភិបាលរង​ខេត្ត​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ និង លោក ម៉ែន ភារ​ម្យ ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត មន្ត្រី ជំនាញ​មកពី​មន្ទី​ទេសចរណ៍​ខេត្ត ស្ថិតនៅ​តំបន់​ភាគ​ពាយ័ព្យ ឧ​ត្ត​រ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​រួមមាន ៖ ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​មាន កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ធ្វើឡើង​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។

​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ខេត្ត​ស្ថិតនៅ​តំបន់​ភាគ​ពាយ័ព្យ និង​ជុំវិញ​បឹង​ទន្លេសាប
​ឲ្យ​កាន់​តែមាន​សក្តានុពល​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ជាពិសេស​ក្នុង​ការតភ្ជាប់​ខ្សែក្រវ៉ាត់​តែមួយ​រវាង​ខេត្ត​ភាគ​ពាយ័ព្យ ឧ​ត្ត​រ និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដែល​ក្នុងនោះ​ខេត្ត ស្ថិតនៅ​តំបន់​ភាគ​ពាយ័ព្យ ឧ​ត្ត​រ និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​កាន់តែ​ល្អប្រសើរ ។​

​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ នៃ​ក្រសួង​ស​ចរណ៍ ចុះ​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើ​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ ទេសចរណ៍ តំបន់​ភាគ​ពាយ័ព្យ ឧ​ត្ត​រ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​។

​តាមរយៈ​សៀវភៅ ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសចរណ៍ គឺ​កាន់តែ​ជំរុញ​ឲ្យ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ជុំវិញ​ឲ្យ​ក្លាយទៅជា​សក្តានុពល​ថ្មី​បន្ថែមទៀត តាម​ទស្សនទាន​មាស ស មាស​បៃតង និង​មាស (​ផលិតកម្ម​ស្រូវ​) មាន​បឹង​ទន្លេសាប ដែល​សម្បូរ​ទៅដោយ​មច្ឆា​ជាតិ ការ​ទស្សនា​សត្វ​ស្លាប ភូមិប​ណ្តែ​ទឹក សម្បទា​ទេសចរណ៍​ផ្សេងៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ការពាក់ព័ន្ធ​ជា​ខ្សែក្រវ៉ាត់​រួម​ដ៏​ល្អប្រសើរ​។​

​ការ​រ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រកបដោយ​បរិ​យា​ប័ន្ន គឺ​ដើម្បី​រួមចំណែក​យ៉ាងសំខាន់ ដល់​ការអភិរក្ស​សម្បត្តិ​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ព្រមទាំង​រក្សា​និង​ការពារ ក្នុងការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

​ផែនការអភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ទេសរ​ចរណ៍​ពាយ័ព្យ ឧ​ត្ត​រ និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប គឺ​ពិតជា​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ទេសចរណ៍ សម្រាប់​ជា​ផលប្រយោជន៍​រួមទាំង​អ្នក​ទេសចរណ៍ និង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជា​ប្រទីប នៃ​ផ្នត់គំនិត​ថ្មីៗ​ក្នុងការ​រៀបចំ​ជា​កញ្ចប់​ខ្សែ​ទស្សនកិច្ច​រួម និង​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នក​ទេសចរណ៍​ក្នុង​គោលបំណង​ដំណើរ​កម្សាន្ត តាម​បណ្តា​តំបន់​ទាំងនេះ​នាពេល​អនាគត​៕

​ដោយ​៖​សម្ផស្ស​

spot_img
×