Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​តៃកុង​ងងុយដេក បើក​បុក​រះ​រថយន្ត​២​គ្រឿង ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖ សង្ស័យ​តៃកុង​ងងុយដេក​បើក​រេ​បុក​រះ​រថយន្ត​២​គ្រឿង បាក់ជើង​ម្ខាង​បែក​ឈាម​ពេញដៃ​ចង្កូត​ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ផ្លាកលេខ​កណ្តាល 2A 1859 បើក​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ​បាន​បាក់ជើង​ម្ខាង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​រថយន្ត​ចត​ចោល​រងគ្រោះ​ទាំងពីរ​គ្រឿង ទី​១ ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AA 3496 ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ខូចខាត​ក្រពឹត​ទ្វារ​ខាងឆ្វេង​។ ទី​២ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​កោះកុង 2A 0706 ក្រពឹត​មុខ ដោយ​រុល​ទៅ​ប៉ះ​រ៉ឺម៉ក និង​ខាងក្រោយ​ដោយ​រថយន្ត​បង្ក​បុក​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​រងគ្រោះ​ទាំងពីរ​គ្រឿង បាន​ចត​នៅ​អែប​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ក្បាល​ថ​យន្ត​ទិស​ទៅ​ជើង​ទាំងពីរ​គ្រឿង លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ថយ​ន្ត​បង្ក​ខាងលើ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ត្បូង​ទៅ​ជើង​សង្ស័យ​ងងុយដេក បើក​រេ​ចង្កូត​ចេញពី​ផ្លូវ​ទៅបុក​រះ​រថយន្ត​ទាំងពីរ​គ្រឿង ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត ចំណែក​តៃកុង​រថយន្ត​បង្ក​បាក់ជើង​ម្ខាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​មកដល់​ពិនិត្យមើល​ស្ថានភាព​ហើយ​ភាគី​ទាំងបី​សម្រួល​គ្នា​មួយ​ជំហាន​សិន បើក​មិនត្រូវ​នឹង​បញ្ជូនបន្ត​៕

ដោយ​៖​សហការី CEN

spot_img
×