Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើករថយន្ត​ស៊េរី​ទំនើប​បុក​ខឿន​ផ្លូវ ពេល​អ្នកសារព័ត៌មាន​ទៅ​ថត​ផ្សាយ ស្រាប់​តែមាន​អ្នក​ឡើង​តាម​វិទ្យុទាក់ទង​ចោទថា អ្នកសារព័ត៌មាន​ថា ទារលុយ​២០០​ដុល្លារ ផ្អើល​សមត្ថកិច្ច​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក បេន​លី មួយគ្រឿង រេ​ចង្កូត​ជ្រុល​ទៅបុក​ខឿន​ផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ បន្ទាប់មក​មាន​អ្នក​ឡើង​តាម​វិទ្យុទាក់ទង​ចោទថា អ្នកសារព័ត៌មាន​ជម្រិត​ទារលុយ ធ្វើ​កើតរឿង​ផ្អើល​សមត្ថកិច្ច​ខណ្ឌដូនពេញ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែ​រង្វង់​មូល​កួច​កាណុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក បេន​លី ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AT-0001 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី ទិសដៅ​ពី​កើ​តទៅ​លិច​ឆ្ពុះ​ទៅ​ផ្លូវ​៧០ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​បុក​ខឿន​ផ្លូវ បណ្ដាល​ឲ្យ​ខឿន​ផ្លូវ​រង​ការខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។ ខណៈនោះ​ក៏​លេចមុខ​បុរស​ម្នាក់ មាន​ព្រះនាម អាជ្ញា​៩៩ បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ទៅខាង​ស្តង់ដារ​មិនា ថា មាន​អ្នក​សា​ព័ត៌មាន​មួយរូប បាន​ជម្រិត​ទារលុយ​ពី​ម្ចាស់​រថយន្ត​ចំនួន​២០០​ដុល្លារ ដោយ​មិនមាន​ភស្តុតាង​ច្បាស់លាស់ ធ្វើ​ឲ្យ​អ្នកព័ត៌មាន​ក្តៅស្លឹកត្រចៀក បាន​ប្រើ​ពាក្យសម្តី​ខ្លាំងៗ​ដាក់គ្នា​មួយ​ប្រាវ រួច​អ្នក​សា​ព័ត៌មាន​ទំនាក់ទំនង​ទៅ​ក្រុមការងារ​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​បាន​សួ​នាំ បន្ទាប់មក​ខាង​ភាគី​ដែ​បាន​ចោទ​អ្នកសារព័ត៌មាន​រូបនោះ បាន​សុំទោស​ជា​សាធារណៈ នៅនឹងកន្លែង​កើតហេតុ ដើម្បី​បញ្ចប់រឿង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ និង​បាន​ពិនិត្យ​នៅនឹងកន្លែង​កើតហេតុ ដោយ​មិនមាន​ការខូចខាត​ធ្ងន់ធ្ងរ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រថយន្ត ស្ទូច​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

ដោយ​៖​សហការី CEN​

spot_img
×