Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​ល័ត​ទ័ព ១.៦០០​នាក់ ចូល​វ៉ាស៊ីនតោន ក្រោយ​ផ្ទុះ​ការតវ៉ា​ហឹ​ង្សា​ជាច្រើន​ថ្ងៃ​

spot_img

​មន្ទីរ​បញ្ចា​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ចល័ត​ទ័ព​ចំនួន ១.៦០០​នាក់​ចូលទៅក្នុង​តំបន់ Washington DC​។ ការ​ចល័ត​នេះ​កើតឡើង ក្រោយពេល​មានការ​ផ្ទុះ​ការតវ៉ា​ហឹ​ង្សា អស់​រយៈពេល​ជាច្រើន​ថ្លៃ​មកហើយ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ ឈ្មោះ Jonathan Rath Hoffman បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​ទ័ព​កំពុង​ស្ថិតនៅ​មូលដ្ឋាន​យោធា​ក្នុង​តំបន់​វិមាន​រដ្ឋសភាជាតិ (National Capitol Region) ប៉ុន្តែ​មិនមែន​ស្ថិតនៅ​ទីក្រុង Washington DC ឡើយ​”​។​

​លោក​ថ្លែងថា “​ទ័ព​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រកាសអាសន្ន​ខ្ពស់ ប៉ុន្តែ​ពួកគេ​មិនបាន​ចូលរួម​ក្នុងការ​គាំទ្រ ដល់​ប្រតិបត្តិការ​អាជ្ញាធរ​ស៊ីវិល​ឡើយ​”​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិច បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​នឹង​ចល័ត​ចូលក្នុង​តំបន់​វ៉ាស៊ីនតោន​។​

​ទ័ព​ទាំងនោះ​រួមមាន​កង​រាជ​អា​វុ​ទ្ធ​ហត្ថ និង​អ្នកជំនាញ​វិសកម្ម ព្រមទាំង​កងវរសេនាតូច​ថ្មើរជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×