Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីតាលី បើក​ឲ្យ​អ្នកទេសចរ មកពី​អឺរ៉ុប​ចូល​លេង​វិញ ដើម្បី​ស្តារ​ឧស្សាហ៍កម្ម​ទេសចរណ៍​សំខាន់ៗ​

spot_img

​ប្រទេស​អ៊ីតាលី បាន​បើក​ឲ្យ​អ្នកទេសចរ​មកពី​អឺរ៉ុប​ចូល​លេង​វិញ បន្ទាប់ពី​បិទ​ប្រទេស​អស់​រយៈពេល ៣​ខែ​ដោយសារ​វិបត្តិ COVID-19​។ ការបើក​ឡើងវិញ​ដោយ​សង្ឃឹម​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​សំខាន់ៗ​រស់​ឡើងវិញ ខណៈពេល​ចូលដល់​រដូវក្តៅ​។​

​ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា អ្នកទេសចរ​បរទេស​នឹង​ផ្អាក​ធ្វើដំណើរ​មកលេង​ប្រទេស​អ៊ីតាលី ដែល​កំពុង​រង​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​យ៉ាងខ្លាំង​។​

​អ៊ីតាលី​គឺជា​ប្រទេស​ទី ១ ក្នុង​តំបន់​អឺរ៉ុប​ដែល​រង​ការវាយប្រហារ​ខ្លាំង​ពី​វីរុស​កូ​រ៉ូ​ណា និង​មាន​អ្នកស្លាប់​សរុប​ចំនួន​ច្រើនជាង ៣៣.០០០​នាក់​។​

​អ៊ីតាលី​បានធ្វើ​ការបិទ​ប្រទេស​នៅ​ដើមខែ​មីនា ហើយ​ចាប់តាំងពី​ពេលនោះ មក​ចំនួន​នៃ​ការ​រាតត្បាត​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​ដោយ​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ មក វា​ត្រូវការ​ឲ្យ​បរទេស​ត្រឡប់​ចូលមក​កម្សាន្ត ក្នុងប្រទេស​វិញ ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដំណើរការ​វិញ​។​

​ប៉ុន្តែ​នៅតែមាន​ការរាយការណ៍​ពី​អត្រា​ឆ្លង​វីរុស​ថ្មី​ក្នុង​មួយថ្ងៃ ជាពិសេស​នៅ​តំបន់ Lombardy ហើយ​អ្នកជំនាញ​បានធ្វើ​ការព្រមាន​រដ្ឋាភិបាល ពី​ការប្រញាប់​ប្រញាល់​អនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​រវាង​តំបន់ និង​បរទេស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×