Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការភ្ញាក់ផ្អើល​ទៀតហើយ​! ម៉េង កែវពេជ្ជតា ត្រូវ​ស្ត្រី​ម្នាក់​ប្តឹង​ពីបទ​បរិហារកេរ្តិ៍ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ១០០ រៀល និង​បង្គាប់​ឲ្យ​សុំទោស​ជា​សាធារណៈ​

spot_img

​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតហើយ ដែល​សុខៗ​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ឈ្មោះ រស់ សោ​ភ័​ណ្ឌ បានចេញ​មកប្តឹង​តារាង​ចម្រៀង​វ័យ​ជ្រេ អ្នកនាង ម៉េង កែវពេជ្ជតា ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​កុំ​ឲ្យ​ដាក់ពាក្យ​បណ្តឹង តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​យ៉ាងណាមិញ បើតាម​ក្នុង​ពាក្យបណ្តឹង​ត្រូវបាន​ដាក់ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ត្រី​ខាងលើ​ត្រូវបាន​ជឿ​អាច​ទំនងជា​ប្រពន្ធក្រោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មួង ឃីម ជា​អតីត​ប្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់​តែម្តង​។ ក្នុង​ពាក្យបណ្តឹង​ខាងលើ ស្ត្រី​ឈ្មោះ រស់ សោ​ភ័​ណ្ឌ បាន​ប្តឹង​អ្នកនាង ម៉េង កែវពេជ្ជតា ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០ រៀល និង​សុំ​ឲ្យ​ចោទប្រកាន់​ផ្តន្ទាទោស​តាមច្បាប់ និង​ថែមទាំង​បង្គាប់​ឲ្យ​អ្នកនាង ម៉េង កែវពេជ្ជតា សុំទោស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​សាធារណៈ​ទៀតផង​។​

​ជុំវិញ​រឿងរ៉ាវ​នេះ គេ​នៅ​មិនទាន់​ឃើញ​អ្នកនាង ម៉េង កែវពេជ្ជតា ចេញ​វីដេអូ​ប្រតិកម្ម​តប ចំពោះ​ពាក្យបណ្តឹង​របស់​ស្ត្រី​ខាងលើ​នៅឡើយ​ទេ​៕

ដោយ​៖ លឹម ហុង​

spot_img
×