Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ប្រុស​ខ្ទើយ​ដាច់ដាប​២​នាក់ រំលោភ​សេពសន្ថវៈ​និង​ប្រទូស្ត​កេរ្តិ៍​ភេទ (​បៀម​ប្រដាប់ភេទ​ក្មេង បង្ខំ​ឲ្យ​ក្មេង​រួមភេទ​តាម​រន្ធ​គូទ​) លើ ក្មេងប្រុស​២​នាក់​

spot_img

​ភ្នំពេញ ៖ បុរស​និង​ស្ត្រី​២​នាក់ (​ខ្ទើយ​) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ និង​ប្រទូស្ត​កេរ្តិ៍​ភេទ​លើ​ក្មេងប្រុស​២​នាក់​។ កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​បុរស​ភេទ​ទី​៣ ២​នាក់ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​កុមា​រងគ្រោះ ពាក់ព័ន្ធ​ករណី​(​បៀម​ប្រដាប់ភេទ​ក្មេង បង្ខំ​ឲ្យ​ក្មេង​រួមភេទ​តាម​រន្ធ​គូទ​)​។

​ករណី​ខាងលើនេះ ជនសង្ស័យ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង​នាទី ខណៈ​ជនរងគ្រោះ​ឈ្មោះ កធ​.​ចថ អាយុ​១៥​ឆ្នាំ និង​ឈ្មោះ ច​.​រតន អាយុ​១៤​ឆ្នាំ ដើរ​ពី​ក្រុង​តាខ្មៅ​មកដល់​ចំណុច​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​ចំណែក​ជនសង្ស័យ​ឈ្មោះ កន រ៉ូ​រិ​ន​ដូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ តុបតែង​រោងការ ស្នាក់នៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​ឫស្សី ស្រុក​តាខ្មៅ ខេត្តកណ្តាល និង​ឈ្មោះ ហ៊ុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ តុបតែង​រោងការ ស្នាក់​នៅផ្ទះ​លេខ A៤៣ ក្រុម​២០ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ អ្នក​ទាំងពីរ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​០០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ។​

​បើតាម​ប្រភពព័ត៌មាន​បាន​រៀបរាប់ ពី​ដំណើររឿង​បានដឹងថា នៅមុន​កើតហេតុ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​ស្រះ​ចិញ្ចឹម​ត្រី (​ច្រក​អតីត​ឡឥដ្ឋ​) ផ្លូវលំ​បេតុង ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម មាន​ក្មេងប្រុស​អាយុ​១៣, ១៤, ១៥​ឆ្នាំ ប្រមាណ​១០​ទៅ​១៥​នាក់ បាននាំគ្នា​ទៅ​ងូតទឹក​ស្រះ​លេង ហើយ​ក្រោយមក​ស្រាប់​តែមាន​បុរស​ខ្ទើយ ២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម្នាក់​មួយគ្រឿង មក​ឈប់​នៅ​មាត់​ស្រះ រួច​ហៅ​ឲ្យ​ក្មេងៗ​ឡើងគោក​មក​ឲ្យ​លុយ​ចាយ តែ​បែរជាយក​ទូរស័ព្ទ​ថត​ប្រដាប់ភេទ​ក្មេងប្រុស​ម្នាក់ ទើប​ក្មេងៗ​ទាំងនោះ​រត់​ចុះ​ងូតទឹក​វិញ​ទាំងអស់គ្នា រួច​ម្នាក់​ឈ្មោះ ដា ដែលជា​ជនសង្ស័យ​បាន​ចុះទៅ​ក្នុង​ទឹក​ជាមួយ​ក្មេងៗ រួច​ចាប់​ប្រដាប់ភេទ​ក្មេងៗ​លេង​ទាំងអស់គ្នា ក្រោយមក​ពួកគេ​ក៏បាន​នាំគ្នា​រត់ឡើង​គោក​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​។​

​លុះ​មកដល់​ម៉ោង​៨​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្មេងរងគ្រោះ​ជាមួយ​មិត្តភក្តិ​សរុប​៥​នាក់ ទើប​ត្រឡប់​មកពី​ដើរលេង​នៅ​ក្រុង​តាខ្មៅ​វិញ ខណៈពេល​ដើរមក​ដល់​ចំណុច​មាត់​ស្រះ​ទឹក​ខាងលើ បាន​ជួប​ជាមួយ​បុរស​ខ្ទើយ ឈ្មោះ​ដា និង​ឈ្មោះ​ម៉ាប់ ចំណែកឯ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ បានមក​ចាប់ដៃ​ខ្ញុំ​អូស​ទៅ​កៀន​ផ្លូវ​មានព្រៃ​រួច​និយាយថា ឲ្យ​ក្មេង​ទៅ​ដេក​ជាមួយគ្នា​ខ្លួន ខ្លួន​ឱ្យ​១៥​ដុល្លារ តែ​ក្មេង​មិន​ព្រម ពេលនោះ​ឈ្មោះ ដា បាន​ចាប់​អូស​ដៃ​ចូលទៅ​ក្នុងព្រៃ រួច​ចាប់​សម្រាត​ខោ​ក្នុង យកដៃ​លេង​ប្រដាប់ភេទ​ក្មេងរងគ្រោះ ហើយ​យក​មាត់​បៀម​ប្រដាប់ភេទ បណ្ដាលឱ្យមាន​ចំណង់​ផ្លូវភេទ ពេលនោះ​បុរស​ភេទ​ទី​៣​ឈ្មោះ ម៉ៃ ជា​អ្នក​ចាប់ដៃ​ពីក្រោយ​ខ្នង បាន​ប្រលែង​ដៃ ហើយ​ទៅ​អូស​ដៃ​ក្មេងរងគ្រោះ​ម្នាក់ទៀត​ចូល​ព្រៃ​។ ហើយ​ឈ្មោះ ដា បាន​ទយគូទ​មក​ចំ​ប្រដាប់ភេទ​ក្មេងរងគ្រោះ រួច​យកដៃ​ម្ខាង​ចាប់ដៃ​ក្មេង និង​ដៃ​ម្ខាង​ទៀត​ចាប់​ប្រដាប់ភេទ​ក្មេង ឲ្យ​ញាត់​ចូលក្នុង​រន្ធ​គូថ​របស់ខ្លួន រហូត​បានសម្រេច ទើប​មួយសន្ទុះ​ក្រោយមក​ក្មេង​នោះ​ក៏​រើរួច​ក៏​នាំគ្នា​រត់​ទៅផ្ទះ​អស់​ទៅ​។​

​លុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​នេះ ឈ្មោះ​មៀ​ច បូរ​នី ដែលជា​អ្នកជិតខាង​ក្មេងរងគ្រោះ​ទាំងពីរ​នាក់​នេះ​បានដឹង​រឿង ក៏​នាំ​ម្ដាយ​ជនរងគ្រោះ​ទៅ​ជួប អង្គការ​អង្គភាព​ការពារ​កុមារ (CPU) នៅក្បែរ​ផ្សារ​ស៊ីឡឹប​។ លុះ​មកដល់​ម៉ោង​១៤:០០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​អ្នកជិតខាង​បាន​ជួប​បុរស​ភេទ​ទី​៣ ទាំង​២​នាក់​នោះ កំពុង​ដើរ​តាមផ្លូវ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក៏​នាំទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ ធ្វើការ​សាកសួរ និង​នាំ​ម្ដាយ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ផងដែរ​។

​បច្ចុប្បន្ន​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×