Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

spot_img

​ខេត្តស្វាយរៀងៈ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​សមាគមន៍​នារី​ដើម្បី​អភិវឌ្ឍន៍​ខេត្ត កាលពី ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាស្រុក​ស្វាយជ្រំ បានធ្វើ​ពិធី​សំណេះសំណាល​ជាមួយ ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រីរាជការ មន្ត្រីរាជការ ក្នុងស្រុក​ស្វាយជ្រំ សរុប​ចំនួន ៩០ នាក់ ។

​លោក ហែម សារិទ្ធ អភិបាលស្រុក​ស្វា​យេ​ជ្រំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរ​ស្រុក រួមជាមួយ​ប្រជាជន​ក្នុង​មូលដ្ឋាន បាន​សហការ​ជាមួយ​មណ្ឌល​សុខភាព ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ​នានា បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ។

​លោក ហែម សារិទ្ធ បាន​បន្តថា នៅក្នុង​មូលដ្ឋាន​ស្រុក ធានាបាន​ទាំងស្រុង​នូវ​ការការពារ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយសារ​បងប្អូន​ប្រជាជនមាន​ការយល់ដឹង ប្រុងប្រយ័ត្ន​ខ្ពស់ ផ្តើមចេញពី​ខ្លួន​យើង​គ្រប់ៗ​រូប ។

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមការងារ អាជ្ញាធរ និង​ក្រុមប្រឹក្សា​ស្រុក​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ និង​ការពារ​សុខភាព​របស់​ប្រជាជន ខណៈដែល​ពិភពលោក​កំពុង ទទួលរង​គ្រោះ​ដោយ​ជំងឺ​រាល​ត្បា​ត​កូ​វីដ​-១៩ ។

​លោកស្រី បាន​បន្តថា បើទោះជា​តួរ​លេខ​ដែល​បង្ហាញ​ដោយ​ក្រសួងសុខាភិបាល បញ្ជាក់​ពី​ការថយចុះ និង​ការព្យាបាល​ជា​អស់​ជាង ១០០ ករណី​នៃ​អ្នក​រង​ផលប៉ះពាល់​នៅ​កម្ពុជា​ក៏ដោយ តែ​ជំងឺ​នេះ​មិនទាន់​ផុតរលត់​ពី​ផែនដី​នៅឡើយ​ទេ រីឯ​វ៉ាក់សាំង​ការពារ ក៏​អង្គការ​សុខភាព​ពិ​លោក បញ្ជាក់​យ៉ាងណា​នៅឡើយ​ដែរ ដូចនេះ​យើង​ត្រូវ​រួមគ្នា​អនុវត្ត​បន្តទៀត ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​លាងដៃ ពាក់​ម៉ាស់​ការពារ ហើយ​បើ​មិនចាំបាច់​មិនត្រូវ​ជួបជុំគ្នា មាន​មនុស្ស​ច្រើន​នោះទេ គឺ​នៅផ្ទះ​ទើប​ល្អ ។

​ជាមួយគ្នា​នោះ លោកស្រី ដួង វណ្ណា ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៍​ដូចជា​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា ចុះជួយ​ខេត្តស្វាយរៀង ផ្ញើជូន​បងប្អូន ប្រជាជន​នៅក្នុង​ខេត្តស្វាយរៀង ប្រកប​ក្តី​នឹករលឹក និង​បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ទាំងអស់ ចុះ​តាមដាន​ពី​ប​ញ្ហ​សុខភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន ដោយ​មិន​ទុក​ឲ្យ​នរណាម្នាក់ ខ្វះខាត​ស្បៀង ដោយ​យើង​មិន​បានដឹង​នោះឡើយ ។

​ក្នុង​ពិធី​នោះដែរ​លោកស្រី​បានផ្តល់​ជូន​ដល់ ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ ចំនួន ៩០ នាក់ ក្នុង​ម្នាក់​ទទួលបាន អង្ករ ១០ គីឡូក្រាម មី ២៥ កញ្ចប់ ស្ករស ១ គីឡូក្រាម ថវិកា ៣០.០០០ រៀល ផងដែរ ៕​

ដោយ​៖ វ៉ៃ​កូ​


spot_img
×