Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី ០៤ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​​ក្នុង​ពេលនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​និង​ត្រូវដាក់​ផែនការ​ឱ្យបាន​ល្អ​ទើប​មិន​បង្ក​ការប៉ះទង្គិច​ដល់​គ្រា​ខាងមុខ​។​ ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។

ជំនួញ ៖ ​ជួប​លើ​ការពិបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​​​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃ​ឃើញថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ពុំ​ត្រូវ​ឆាប់​យល់ព្រម​ឬ​ឯកភាព​ជាមួយ​អ្នកដទៃ​ទាំ​ប្រញាប់ប្រញាល់​ដោយ​មិនបាន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​យ​កក​ទៅ​ល​អន្ទាក់​ខ្លួនឯង​។​

ជំនួញ ៖ ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មា​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​នាំឱ្យ​កើតការ​រកាំរកូស​ច្រើន​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ឆ្លើយតប​ផល​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ជំនួញ ៖ ​​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖​​ ​ចាប់​តាំងតែ​ដើមខែ​មិថុនា​មក​លោកអ្នក​កើត​ឆ្នាំថោះ​មួយចំនួន​គឺ​ជួប​ការលំបាក​ទាំង​បញ្ហា​ថវិការ​និង​ការងារ ហេតុនេះ​ចូរ​អត់ធ្មត់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសអាគ្នេយ៍​បន្តិច​ព្រោះថា​ពុំ​សូវ​មាន​សុ​វ​តិ្ត​ភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់ ​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំរោង​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ឡើងវិញ​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​ស​ន្សឹ​ម​និង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផងដែរ​​។

ជំនួញ ៖ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​ និង​ព្យាបាទ​យាយី​ច្រើន ​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

ឆ្នាំម្សាញ់​

​​រាសី​ស្រុតចុះ​ ។​

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ពិសេស​ងាយ​កើត​នូវ​រឿង​រា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វីៗ​ងាយ​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​និង​មានរឿង​រាវ​ច្រើន​ថែមទៀត​។​

ជំនួញ ៖ ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ហើយ​ចាប់កំហុស​គ្នាច្រើន ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​ឡើយ៕

ឆ្នាំមមី​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅ​ខែ​ថ្មី​នេះ​សម្រាប់​ស្ត្រី​ដែល​ធ្លាប់​ជួប​នូវ​បញ្ហាលំបាក​កន្លងមក​បាន​ប្រែ​មក​ធូរស្រាល​វិញ​ប៉ុន្តែ​សម្រាប់​បុរស​បញ្ហា​ឧបទ្រព​នៅតាម​យាយី​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។

ជំនួញ ៖ ​​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​ផង​។

ជំនួញ ៖ ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេពី​ព្រោះ​ងាយ​ប៉ះទង្គិច​និង​មានរឿង​រាវ​យាយី​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំវក​

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ ពិសេស​ការប្រកប​ការងា​រ​អ្វី​តែង​ជួប​បញ្ហា​ល្អក់ កករ​និង​មានរឿង​រ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ទៀតផង​។

ជំនួញ  មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។ ការរស់នៅ​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ទេ​គឺ​តែងមាន​ការចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​ដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​ផង​។​

ជំនួញ ៖ ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​កិច្ចការងារ​ប្រព្រឹត្តិទៅបាន​ល្អ​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​ផង​។​

ជំនួញ ៖ ​​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី​តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ៕

​ឆ្នាំកុរ​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​អ្វីមួយ​ដែលជា​កិច្ចការ​សំខាន់​ឬ​កិច្ចការងារ​ធំៗ​ពីព្រោះថា​ផល​ល្អៗ​តែង​ផ្តល់​មកវិញ​ផង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ខាងក្រៅ​ក៏​តែង​ទទួលផល​ល្អៗ​ដូចគ្នា​។​

ជំនួញ ៖ យីអ៊ុនផ្តល់​ផល​ល្អ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

spot_img
×