Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Socheata Pen រូបឆោម​ស្អាត តែ​គំនិតអាក្រក់ ជេរ​ដៀល​នគរបាល​កំពុង​ឈរ​បញ្ជា​ចរាចរណ៍​ទាំង​កណ្ដាល​ថ្ងៃ​ក្តៅ ប្រមាថ​សុទ្ធតែ​បិសាច​ជញ្ជក់​ឈាម ?

spot_img

​បាត់ដំបង​៖ ការលើកឡើង​ក្នុង​ចេតនា​បែបណា​មួយ​ឬ​ក្នុង​ចេតនា​ដូច​ការលើកឡើង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Socheata Pen​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​នៅ​ខេត្តបាត់ដំបង​កំពុង​ឈរ​ហាលថ្ងៃ​ក្ដៅ ធ្វើ​ការងារ​សម្រួល​ចរាចរណ៍​នៅលើ​ដងផ្លូវ ស្នងការដ្ឋាន​នគរ​បា​ខេត្តបាត់ដំបង ពុំ​អាច​ទទួលយក​បានឡើយ​។​ស្នងការ​នគរបាល​បាននិងកំពុង​ស្រាវជ្រាវ​នឹងធ្វើ​ការកោះអញ្ជើញ​ស្រី​ស្អាត​គំនិត​មិនល្អ រូបនោះ មក​ធ្វើការ​បំភ្លឺ​។​

​ចំណែក​លោក​ផែង​វណ្ណៈ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ​មុខមាត់​ស្អាតបាត​តែ​សំដី​ដូច​លាមក មន្ត្រី​នគរ​ចរាចរណ៍ ខំ​ឈរ​ហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ ដេី​ម្បី​សម្រួល​ចរាចរណ៍​អោយ​ពលរដ្ឋ​ធ្វេី​ដំណេី​រ​តាម​ដងផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព បែរជា​មក​ប្រមាថ​សុទ្ធតែ​បិសាច​ជញ្ជក់​ឈាម ? បេី​នាង​ឯង​មិន​ល្មេី​ស អ្នកណា​ទៅ​រមាស់ ហៅ​នាង​ឯង​ផាកពិន័យ ។ ជិះឡាន​ម៉ាស៊ីនត្រជាក់ ហេី​យ​ថត​មន្ត្រី​ឈរ​ធ្វេី​ការ​កណ្ដាល​ថ្ងៃ​មក​ជេរ​គ្នា​ទៀត ។ បេី​ថា​មន្ត្រី​រូបនោះ​ហៅ​ឡាន​នាង​នេះ​ផាក​ទៅ​មិន​ថា​ទេ ។

​សមត្ថកិច្ច​ខេត្តបាត់ដំបង​គួរ​ហៅ​នាង​នេះ​មក​វាស់​កំពស់​ហេី​យ កុំអោយ​នាង​នេះ​រមាស់មាត់​ជេរ​ពេក ។​

​ពាក់ព័ន្ធកា​រលេី​កឡេី​ង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Socheata Pen៖​ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​។​​កាលពី​ថ្ងៃទី 3 ខែមិថុនា​ឆ្នាំ 2020 ក្រុមការងារ​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​ កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០​នេះ​បាន​កត់សម្គាលឃើញ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Socheata Pen បាន​ផុស Poste រូបភាព​មួយ ដែល​រូបភាព​នេះ​ទំនងជា​ថត​ចេញពី​ក្នុង​រថយន្ត​មួយគ្រឿង ហើយ​នៅ​ពី​ខាងមុខ​រថយន្ត​មាន​(​រូបភាព​មន្ត្រីនគរបាល​ក្នុង​ឯកសណ្ឋាន​នគរ​បាលច​រាច​រណ៍​) កំពុង​បំពេញភារកិច្ច​នៅ​ចំណុច​ភ្លើងស្តុប​(​ពីរ​ធ្នូ​)​ ផ្លូវ​លេខ​៣​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​នៅ​ពី​ខាងលើ​រូបភាព​ដែល​ផុស Poste នេះ ម្ចាស់​គណនី បាន​សរសរ​អក្សរ​ជា​ភាសា​ខ្មែរ​ថា ( ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​)? តាមរយៈ​ការ​បង្ហោះ​រូបភាព និង​សរសេរ​ខ្លឹមសារ​បែប នេះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​ស៊ែរ Share ចែកចាយ​បន្ត​និង ខូ​មិន Commente ដោយ​ពាក្យសំដី​អសុរ​ស និង​មាន​ចេតនា​ចោទប្រកាន់ តេះ​ដៀល​សំដៅ​ទៅរក​មន្ត្រីនគរបាល​ចរាចរណ៍​ដែល​កំពុង​ឈរ​បំពេញភារកិច្ច​ក្នុង​ឯកសណ្ឋាន​នៅ​ចំណុច​គោលដៅ​នោះ​ព្រោះតែ ខ្លឹមសារ​សរសេរ របស់គាត់​ភ្ជាប់​ពី​ខាងលើ ។​

​នៅ​ចំពោះ​បញ្ហា​បែបនេះ និង​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​អំពី ចេតនា​និង​គោលបំណង​ដោយ​ពិតប្រាកដ​ក្នុងការ​សរសេរ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផ្តើមធ្វើ​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ និង​ឈានទៅ​ធ្វើការ​កោះអញ្ជើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មក​ធ្វើការ​សាកសួរ​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​បញ្ជាក់​លើ​បញ្ហា​នេះ ទ​ន្នឺ​ម​នេះដែរ ម្ចាស់​គណនី​ខាងលើ​ក៏​អាច​ចូលខ្លួន​មក​បំភ្លឺ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន ។​

​ជាមួយនេះ​ក៏​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ចូលរួម សហ​ការណ៍​ផ្តល់ព័ត៌មាន​អំពី​អត្តសញ្ញាណ​ពិត​ប្រា​ដក​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដើម្បី​យើងខ្ញុំ​បាន​ចាត់វិធានការ​បាន​ទាន់ពេលវេលា ។ ម្យ៉ាងទៀត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ជ្រាប​ចំពោះ​បញ្ហា​នេះ និង​សូមកុំ​ឱ្យមាន​ការភាន់ច្រឡំ ។​

​យើងខ្ញុំ​សូម​គោរព​ជម្រាបជូន​ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​០១​ខែឧសភា ឆ្នាំ​២០២០​រហូតមក មន្ត្រីនគរបាល​ចរាច​រណ៍​បាន​អនុវត្ត ដោយ​ត្រឹមត្រូវ​ស្របតាម​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ក្រោម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ រីឯ​ការពង្រឹង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មានបំណង​តែមួយ​គាត់​គឺ​សំដៅ​ការពារ​ឱ្យបាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការពារ​នូវ​អាយុជីវិត បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវ ប្រើប្រាស់​យានយន្ត​ទាំងអស់ មិន​មែនមាន​ហេតុផល​ដូច​ការលើកឡើង​ពី​មជ្ឈដ្ឋាន​អគតិ​ណា​នោះឡើយ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ដោយ​ត្រឹមត្រូវ​ទៅនោះ មិនមាន​ទទួលរង​នូវ​ការផាកពិន័យ​អ្វី​ទាំង​អស់ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍ ។​

​ការលើកឡើង​ក្នុង​ចេតនា​បែបណា​មួយ​ឬ​ក្នុង​ចេតនា​ដូច​ការលើកឡើង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍ យើងខ្ញុំ​ពុំ​អាច​ទទួលយក​បានឡើយ ដោយ​សេចក្តី​គោរព​បំផុត​៕

ដោយ​៖​កូ​ឡាប​

spot_img
×