Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដៃ​ស្អិត​ជំនាញឆក់​ទូរស័ព្ទដៃ ចំនួន ៤ ករណី

spot_img

​ភ្នំពេញ​៖​កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន ៤ ករណី ។​

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី 3 ខែមិថុនា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១ នាក់​ចំណុច​មុខ​អាកាសចរណ៍​ស៊ីវិល ផ្លូវ​សហ​ព​ន្ធ័​រុស្សី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន ៤ ករណី និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​មាន ៖

​ករណី​ទី​១៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ី​ចអេស​ម៉េ​ក ពណ៌ មាស​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ២០ និង ៣០ នាទី​។

​ជនរងគ្រោះ​ឈ្មោះ ជួន ដា​រ៉ា ភេទ ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤៦ ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សម្ភារ​បាត់បង់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ី​ចអេស​ម៉េ​ក ពណ៌មាស​។​

​លើក​ទី​២៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​(​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ចអេស​ម៉េ​ក ពណ៌ មាស​) នៅ​ចំណុច​បុរី​ញូ​ថោ​ន ផ្លូវ​ E ក្រុម​១ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១៨ និង ១០ នាទី ។​

​លើក​ទី​៣៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​(​ឆក់​ទូរស័ព្ទដៃ​ម៉ាក​ហូ​វៃ ពណ៌ ខ្មៅ​) នៅ​ចំណុច​បុរី​ញូ​ថោ​ន ផ្លូវ​ E ក្រុម​១ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១៨ និង ៤០ នាទី ។​

​លើក​ទី​៤៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច ពណ៌​ស ) នៅ​ចំណុច​បុរី​ញូ​ថោ​ន ផ្លូវ​ J ក្រុម​១ ភូមិ​ព្រៃទា​១ សង្កាត់​ចោម​ច​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១៧និង៥០ នាទី ។​

​ជនសង្ស័យ​ឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹក​អីវ៉ាន់​ញ៉ាំ​២៤​ម៉ោង ស្នាក់​នៅផ្ទះ​លេខ​២៦ ផ្លូវ​លេខ​២២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​និ​ច ពណ៌លឿង​លា​យស សេរី​ឆ្នាំ ២០២០ លេខ​តួ ៣៦១២១៤ លេខ​ម៉ាស៊ីន​៣៦១១៧២ ពាក់​ស្លាក​លេខ ១IH៣៩៥០ ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ដោយ​៖​កូ​ឡាប​

spot_img
×