Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ចេញ​ជា​រូបរាង​បណ្តើរៗ​

spot_img

​ភ្នំពេញ​៖ កម្ពុជា​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ខ្នាត​ធំ​មួយទៀត ទំហំ ២.៦០០ ហិច​តា នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលជា​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ១៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជា​ក្រុមហ៊ុន​ភាពជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង ឯកជន​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ។​

​ការវិនិយោគ​ព្រលានយន្តហោះ​លំដាប់ថ្នាក់​អន្តរជាតិ​នេះ បានទទួល​ទុនវិនិយោគ​ពី​កម្ចី​ពី​ធនាគារ​បរទេស​១.១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក កម្ចី​ពី​ភាគទុន​ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវ​សែ ២៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង ដើមទុន​ចុះបញ្ជី ១២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្នុងនោះ ទុន​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) មាន​៩០​ភាគរយ ខណៈ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជាមាន ១០​ភាគរយ​។​

​ក្រុមហ៊ុន​រចនា​ប្លង់​ដ៏​ធំ និង​ល្បីល្បាញ​នៅ​ប្រទេស​អង់គ្លេស ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​អ្នក​រចនា​ប្លង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ​ជា ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកណ្តាល និង​តាកែវ​។​

​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា ដែល​នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ២.៦០០​ហិកតា និង​ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ឬ ហៅ​កាត់​ថា OCIC ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២៣​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាច​ឲ្យ​យន្ត​ធុន​ធំ ដូចជា ប្រភេទ​ប៊ូ​អ៊ីង ចុះចត​បាន​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×