Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ “​ងាក ១៨០​ដឺ​ក្រេ​” ចំពោះ​បញ្ហា​អន្តោប្រវេសន៍​

spot_img

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​គូសវាស​គំរោង​ព្រាង​ច្បាប់​អន្តោប្រវេសន៍​ថ្មី ហើយ​បើ​តាម​នោះ​លោក​ត្រៀម​ពិនិត្យ​ដល់​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋអ​ន្តោ​ប្រវេសន៍​ប្រមាណ ១,៨​សែន​នាក់ ជា​ថ្នូរ​ប្តូរ​យក​ការអនុម័ត​ផែនការ​កសាង “​ជញ្ជាំង​” ព្រំដែន ជាមួយ Mexico ដែល​មាន​តម្លៃ ២៥​ពាន់​លាន​ដុល្លារ​។​

​តាម ABC ផែនការ​របស់​រដ្ឋកា​រ​ប្រធានាធិបតី​ត្រាំ បាន​ពង្រាង​ហើយ​នោះ​គឺ​នឹង​អនុញ្ញាត​ទទួលយក​ជនអន្តោប្រវេសន៍​១,៨​សែន​នាក់ ដែល​ស្ថិត​នៅក្នុង​ប្រភេទ DACA ពោល​គឺ​ជនអន្តោប្រវេសន៍​ដែល​បាន​ចូលមក​ប្រទេស​អាមេរិក​តាំងពី​នៅ​តូច ហើយ​ពុំ​មាន​លិខិតស្នាម​ស្របច្បាប់​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​ក្នុង​ចន្លោះ​១០-១២​ឆ្នាំ​។​

​ជា​ថ្នូរ​ត្រឡប់មកវិញ ប្រធានាធិបតី​ត្រាំ ចង់ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទទួលយ​កផែន​ការកសាង​របង​ព្រំដែន​ជាមួយ Mexico តាម​គំរោង​ត្រូវ​ចំណាយ​អស់​ប្រមាណ ២៥​ពាន់​លាន​ដុល្លារ​។ សេត​វិមាន ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ពង្រាង​ក្រិត​ច្បាប់​យោងតាម​ផែនការ​ថ្មី ត្រូវបាន​ប្រធានាធិបតី​ត្រាំ លើកឡើង​ក្នុង​រដ្ឋសភា​នា​ឱកាស​ធ្វើ “​សង្គ្រាម​” ចរចា​ថវិកា​អំឡុង​ខែ​កុម្ភៈ​ខាងមុខនេះ​។​

​សកម្មភាព​ងាក​១៨០​ដឺ​ក្រេ ខាងលើ នឹង​ការយក​ថ្នូរ​នឹង​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ចរចា​ជាមួយនឹង​គណបក្ស​ប្រជាធិបតេយ្យ គឺជា​ជំហាន​ថយ​ក្រោយ​របស់​លោក​ត្រាំ ក្រោយ​ពី​រដ្ឋាភិបាល​អាមេរិក ត្រូវ​បាន​បិទទ្វារ​អស់​រយៈ​៣​ថ្ងៃ ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​ពុំ​អនុម័ត​គំរោង​ព្រាង​ថវិការ​របស់​រដ្ឋាភិបាល គ្រា​ដែល​លោក​ត្រាំ បដិសេធ​ច្បាប់​កំណែទម្រង់​អន្តោប្រវេសន៍​របស់​គណ​បក្ស​ប្រជាធិបតេយ្យ៕ សូ​យ​ន​

spot_img
×