Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​សួន​សមិទ្ធផល​ថ្មី​ចំនួន​៤ បន្ថែមទៀត នៅក្នុង​វិមាន​ឈ្នះ ឈ្នះ

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា នឹងមាន​ការរៀបចំ​ក​សាង​បន្ថែមទៀត​នៅ​តំបន់​សមិទ្ធផល ក្នុង​វិមាន​ឈ្នះ ឈ្នះ នៅ​ផ្នែក​ខាងជើង ដូចជា សួន​សមិទ្ធផល​ថ្មី​ចំនួន​៤ ត្រូវធ្វើ​ឲ្យ​ហើយ ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​លើក​ពី​គុណ តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​ការបញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស ក្នុងពេលដែល​វិមាន​ឈ្នះ ឈ្នះ បាន​សាងសង់​រួចរាល់​ហើយ ។​

​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រជុំ​ពិ​ក្សា​ការងារ ដើម្បី​ឆ្លង​ផែនការ​សាងសង់​សួន​សមិទ្ធផល ក្នុង​វិមាន​ឈ្នះ ឈ្នះ ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ និង​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ មកពី​បណ្តា ស្ថាប័ន​ក្រសួង​ស៊ីវិល និង​កងឯកភាព​នានា ក្នុង​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​បើក​កិច្ចប្រជុំ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​លើកឡើង​ពី​ការងារ​ដែល​ត្រូវធ្វើ​បន្ត បន្ថែមទៀត នៅ​វិមាន​ឈ្នះ ឈ្នះ ជាពិសេស​ការរៀប​ចំក​សាង​បន្ថែមទៀត​នៅ​តំបន់​សមិទ្ធផល ក្នុង​វិមាន​ឈ្នះ ឈ្នះ នៅ​ផ្នែក​ខាងជើង ក្នុងពេលដែល​វិមាន​ឈ្នះ ឈ្នះ បាន​សាងសង់​រួចរាល់​ហើយ នូវ​តំបន់​សុខដុម​ណី​យក​ម្ម​ប្រវត្តិសាស្ត្រ​ខ្មែរ នៅ​ផ្នែក​ខាងត្បូង​នៃ​វិមាន​។ សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ទៀតថា​៖ ដើម្បី​អបអរសាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០​នាពេលខាងមុខ សួន​សមិទ្ធផល​ថ្មី​ចំនួន​៤ ដែល​នឹងត្រូវ​សាងសង់​នៅ​វិមាន​ឈ្នះ ឈ្នះ នេះ ត្រូវធ្វើ​អោយ​ហើយ ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដែល​ពិធី​អបអរសាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ នេះ​ត្រូវ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ នា​ថ្ងៃទី​២៩ ខែធ្នូ ដើម្បី​លើក​ពី​គុណ តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​ការបញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ ឈ្នះ និង​ប្រវត្តិសាស្ត្រ​យោធា បាន​ជំរាបជូន​កិច្ចប្រជុំ​អំពី​ការគ្រប់គ្រង ថែទាំ​វិមាន​ឈ្នះ ឈ្នះ ក្នុងអំឡុងពេល​ប្រឈមមុខ​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុងនោះ​ក្រុមការងារ វិមាន​ឈ្នះ​ឈ្នះ​បានធ្វើ​ការថែទាំ ជួសជុល កែសម្រួល​នូវ​ប្រព័ន្ធ​នានា ដូចជា​ទឹក ភ្លើង និង​រូបភាព ក្នុង​សារមន្ទីរ ដើម្បី​បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទស្សនា និង​ការសិក្សា​ស្រាវជ្រាវ ពីព្រោះ​វិមាន​ឈ្នះ ឈ្នះ បាន​លើកកម្ពស់​គោលនយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ ឯកឧត្តម បាន​ជម្រាប​ដល់​កិច្ចប្រជុំ អំពី​ការចុះ​សិក្សា​ស្រាវជ្រាវ​នៅតាម​តំបន់​ប្រវត្តិសាស្ត្រ​យោធា​មួយចំនួន ដោយ​ធ្វើដំណើរ​តាម​រថយន្ត មូ​តូ និង​ថ្មើរជើង ដោយបាន​ប្រមូលផ្តុំ​នូវ ឯកសារ ព័ត៌មាន និង តឹកតាង ជាច្រើន ដែល​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ទាំងនោះ បាន​ត​ភ្ជាប់​ទៅនឹង​នយោបាយ​ឈ្នះ ឈ្នះ រួម​និង​សមិទ្ធិផល​ឈ្នះ ឈ្នះ នាពេល​បច្ចុប្បន្ន​។​

​កិច្ចប្រជុំ​នាឱកាស​នោះ ក៏បាន​ធ្វើការ​ពិភាក្សា ឆ្លង​នូវ​សួន​សមិទ្ធផល​តេ​ជោ ចំនួន ៤ ដែល​ត្រូវ​សាងសង់​នៅ​វិមាន​ឈ្នះ ឈ្នះ​ផងដែរ​។ ការសាងសង់​សួន​សមិទ្ធផល​នៅ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​រំលេច​គ្រប់​វិស័យ​សំខាន់ៗ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​ផ្ដោតទៅលើ​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​ក្នុងប្រទេស​កម្ពុជា ដែល​សម​ទ្ធ​ផល​ទាំងនេះ បានកើត​ចេញពី​នយោបាយ​ឈ្នះ ឈ្នះ​។ សួន​សមិទ្ធផល​តេ​ជោ​ទាំង ៤ នោះ​រួមមាន​៖ ទី​១.​សួន​ប្រវត្តិកាល​ស្ថាបត្យកម្ម​វិមាន​ឈ្នះ​ឈ្នះ ដែល​បានរៀបចំ​សាងសង់​ដោយ​ក្រុមការងារ​វិមាន​ឈ្នះ ឈ្នះ​, ទី​២.​សួន​ការពារជាតិ​នៃ ខ​.​ភ​.​ម ដែល​រៀបចំ​សាងសង់​ដោយ អគ្គបញ្ជាការ នៃ ខ​.​ភ​.​ម​, ទី​៣. សួន​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ដែល​រៀបចំ​កសាង​ដោយ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមសហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ និង​ទី​៤.​សួន​រក្សា​សន្តិភាព និង​បោសសំអាត​មីន​នៅ​កម្ពុជា ដែល​ត្រូវ​រៀបចំ​កសាង​មជ្ឈមណ្ឌល​រក្សា​សន្តិភាព អិន ភី ម៉ិ​ក (NPMEC) និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ស៊ីម៉ាក់ (CMAC)​។​

​ក្នុង​មតិ​បូកសរុប​បិទ​កិច្ចប្រជុំ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ណែនាំ​ដល់​ការរៀបចំ​សាងសង់​សួន​សមិទ្ធផល​ទាំង ៤ នៅ​វិមាន​ឈ្នះ ឈ្នះ ត្រូវធ្វើ​យ៉ាងណា​រាល់​ការសាងសង់ ត្រូវធ្វើ​ឲ្យ​មាន​រចនាបទ​លក្ខណៈ​វប្បធម៌​ខ្មែរ ពិសេស​ត្រូវ​រំលេច​នូវ​អត្តសញ្ញាណ​នយោបាយ​ឈ្នះ ឈ្នះ ដែលជា​និមិត្តរូប​នៃ​សន្តិភាព ហើយ​រាល់​វត្ថុធាតុដើម​សាងសង់​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ភាពរឹងមាំ បានយូរ​អង្វែង ៕

ដោយ​៖​កូ​ឡាប​

spot_img
×