Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមខែ​មិថុនា​នេះ ខេត្តតាកែវ​ជួប​គ្រោះធម្មជាតិ ដោយ​ខ្យល់​កន្ត្រាក់ រលំ​និង​ខូចខាត​ផ្ទះ​ចំនួន ២៣​ខ្នង នៅ​ស្រុក​៤​ផ្សេងគ្នា​

spot_img

​តាកែវ​៖ ចូល​ដើមខែ​មិថុនា ឆ្នាំ​២០២០​នេះ ខេត្តតាកែវ បានទទួល​រង​នៅ​សម្ពាធ​ទឹកភ្លៀង​ច្រើន លាយឡំ​ជាមួយនិង​ខ្យល់​កន្ត្រាក់ រយៈពេល ៣​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ចំនួន ៤ រួមមាន ក្រុង​ដូន​កែវ​មាន​ចំនួន ១០​ខ្នង ស្រុក​កោះអណ្តែត ២​ខ្នង ស្រុក​គីរីវង់ ៨​ខ្នង និង​ស្រុក​សំរោង ៣​ខ្នង រង​ការខូចខាត និង​រលំ​ផ្ទះសម្បែង​សរុប​ចំនួន ២៣​ខ្នង ហើយ​តែ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ។

​ក្នុងនោះដែរ អាជ្ញាធរ​ស្រុក​ទាំង​៤ បាន​នាំយក​នៅ​អំណោយ​របស់​សាខា​កាកបាទក្រហម​ស្រុក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅ​ចែកជូន​ពួកគាត់ ដើម្បី​សម្រួល​លើ​ការខ្វះខាត និង​ជួសជុលផ្ទះ​សម្តែង​ឡើងវិញ​រួចហើយ ។ ទន្ទឹម​និង​ការចែក​អំណោយ​នេះដែរ អាជ្ញាធរ​ស្រុក​ក៏បាន​ធ្វើការ​អំពាវនាវ អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់ ដើម្បី​រក​កន្លែង​សុវត្ថិភាព ជៀសវាង មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ៕

​ដោយ​៖ តាកែវ​

spot_img
×