Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​មន្ទីរពេទ្យ​នៅ​កូរ៉េ​ខាងត្បូង ឆក់យក​ជីវិត​មនុស្ស​ជាង ៣០​នាក់​

spot_img

​មនុស្ស​ចំនួន ៣១​នាក់​ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង និង​ជាង ៤០​នាក់​ទៀត​ រងរបួស នៅក្នុង​ហេតុ​ការណ៏​​ឆេះ​មន្ទីរពេទ្យ​មួយ នៅក្នុង​ទីក្រុង Miryang ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​​គេហទំព័រ Yonhap របស់​ប្រទេស​នេះ​។​

​អគ្គិភ័យ ត្រូវបាន​គេ​សង្ស័យថា ចាប់ផ្តើម​ឆេះ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ជាន់​ទី ១ នៃ​មន្ទីរពេទ្យ Sejong​។ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​វិញ ក្រោយ​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រតិបត្តិការ​អស់​ជិត ២​ម៉ោង​។​ អ្នកជំងឺ​ប្រហែល ១០០​នាក់ ទំនងជា​កំពុងស្ថិត​នៅ​ក្នុង​ប​ន្ទីរ​ពេទ្យ នៅពេល​អគ្គិភ័យ​កើតឡើង​។​

​អាជ្ញាធរ​បាន​ផ្ទេរ​មនុស្ស ៥២​នាក់ ដែល​ភាគច្រើន​ជា​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ៤​ដែល​ស្ថិតនៅ​ក្បែរ​កន្លែងកើតហេតុ​។​

​អាជ្ញាធរ ពុំទាន់​បាន​ដឹង​ភ្លាមៗ​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ទាំងអស់​នោះ​ទេ​៕ សុភ័ក្រ្ត

spot_img
×