Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ផ្អាក​ជើងហោះហើរ​ទាំងអស់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ក្រោយ​ចិន​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ខ្លួន បន្ត​ការហោះហើរ​ទៅ​ចិន​

spot_img

​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​មានការ​ផ្អាក​ការហោះហើរ​ទាំងអស់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ចូលក្នុង និង​ចេញ​ក្រៅ​អា​មេ​រិច ក្រោយពេល​ទីក្រុង​ប៉េកាំង មិនបាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច បន្ត​ការហោះហើរ​ទៅកាន់​ប្រទេស​ចិន​។​

​វិធានការ​នេះ របស់​អា​មេ​រិច​បាន​បន្ថែម​ភាព​តានតឹង ដែល​កំពុងតែ​ក្តៅ​ស្រាប់​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ជុំវិញ​វិបត្តិ​កូ​រ៉ូ​ណា​។​

​វិធានការ​អា​មេ​រិច នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៦ ខែមិថុនា​នេះ ប៉ុន្តែ​វា​អាច​នឹង​អនុវត្តបាន​លឿន ប្រសិនជា​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​ធ្វើ​វា​។ ការចាត់វិធានការ​នេះ ប៉ះពាល់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ៤​រួមមាន ក្រុមហ៊ុន Air China និង​China Eastern Airlines ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ដឹកជញ្ជូន​អា​មេ​រិច​។​

​ក្រសួង​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច បានស្នើ​ឲ្យ​មានការ​បន្ត​សេវា​ដឹក​អ្នកដំណើរ​វិញ នៅ​ថ្ងៃទី ១ ខែមិថុនា​។ ការខកខាន​របស់រ​ដ្ឋា​ភិ​បាល​ចិន ក្នុងការ​អនុម័ត​សំណើរ​នោះ គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​របស់​ពួកយើង​”​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច បាន​កាត់បន្ថយ ឬ​ផ្អាក​ផ្តល់​សេវាកម្ម​ហោះហើរ​យ៉ាងច្រើន ទៅកាន់​ប្រទេស​ចិន ចំពេល​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។ ក្រុមហ៊ុន​អាកាសចរណ៍ United និង Delta បានដាក់​សំណើរ​នៅ​ដើមខែ​ឧសភា សុំ​បន្ត​ការហោះហើរ ប៉ុន្តែ​មិន​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អាកាសចរណ៍​ចិន​ឡើយ​។​

​សូមបញ្ជាក់ថា កាលពីដើម​ខែមករា ឆ្នាំ ២០២០ មុនពេល​មានការ​ផ្ទុះ​វីរុស ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច និង​ចិន​មានការ​ហោះហើរ​ចំនួន ៣២៥​ដង​ជា​រឿង​រាល់​សប្តាហ៍ រវាង​ប្រទេស​ទាំងពីរ​។​

​ជម្លោះ​ដែនអាកាស​រវាង​មហាអំណាច​ទាំងពីរ​កើតឡើង ក្រោយពេល​អា​មេ​រិច​បានដាក់​ការ​រឹតបន្តឹង លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei និង​បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត លើ​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អា​មេ​រិច​។​

​ដូ​ណា​ល់ ត្រាំ​ចោទ​ចិន​ថា​គ្រប់គ្រង​វីរុស​មិនបាន​ល្អ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ខ្លាំង​ដល់​អា​មេ​រិច និង​បាន​វាយប្រហារ​ចិន កាលពី​សប្តាហ៍​មុន​ជុំវិញ​ច្បា​ប់ស​ន្និ​សុខ​ជាតិ ដែល​ចិន​ស្នើ​សម្រាប់​ទីក្រុង​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×