Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រេ​ត​អរ​ជំនួស​! សប្បុរសជន​បាន​ទៅ​ជួប និង​ផ្តល់ជំនួយ ដល់​គ្រួសារ​ប្អូនប្រុស​អ្នក​ជញ្ជូន​ស៊ីម៉ងត៍​ឡើង​ភ្នំ​ត្បែងមានជ័យ មើលទៅ​ពិតជា​កម្សត់​ណាស់​! (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ពិតជា​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ បន្ទាប់ពី​បានឃើញ​ព្រះ​តេជគុណ​មួយអង្គ ព្រះនាម Som Nang បាន​បង្ហោះ​វីដេអូ​ចំនួន​៣ បង្ហាញ​ពី​សកម្មភាព​ប្អូនប្រុសៗ​ប៉ុន្មាន​នាក់ ដែលមាន​មុខរបរ​ស៊ីឈ្នួល​ជញ្ជូន​ស៊ីម៉ងត៍​ឡើង​ភ្នំ​ត្បែង ក្នុង​ចម្ងាយ​ផ្លូវ​ជិត​២​គីឡូម៉ែត្រ ដែល​មើលទៅ​ពិត​ជាស​ង្វែ​ក​ខ្លាំង​មែនទែន​។​

​ទាក់ទង​នឹង​មុខរបរ​ស៊ីឈ្នួល​ជញ្ជូន​ស៊ីម៉ងត៍​នេះ​ផងដែរ បើតាម​ប្អូនប្រុស​ម្នាក់​ក្នុងចំណោម​នោះ បាន​ប្រាប់​ព្រះសង្ឃ​ខាងលើ​ឲ្យ​ដឹងថា ជញ្ជូន​ស៊ីម៉ងត៍​ឡើង​ភ្នំ​១​កា​រ៉ុង (៥០ គីឡូក្រាម​) បាន​២​ម៉ឺន​រៀល ហើយ​ក្នុង​ថ្ងៃ​ពួកគាត់​អាច​ជញ្ជូន​បានតែ​២​ជើង​ប៉ុណ្ណោះ ។ ប្អូនប្រុស​រូបនោះ​បន្តថា ពួកគាត់​ជញ្ជូន​តាំងពី​ខាងក្រោម ឡើងដល់​ថ្នាក់​មួយ​នៃ​ភ្នំ ដែល​ត្រូវ​ឆ្លងកាត់​កាំជណ្តើរ​ជាង​១​ពាន់​កាំ និង​បន្ត​ជញ្ជូន​ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​១​គីឡូម៉ែត្រ​ទៀត ទើប​ទៅដល់​គោលដៅ​។​

​ក្រោយពី​បានឃើញ​វីដេអូ​នេះ ត្រូវបាន​ចែករំលែក ធ្វើ​ឲ្យ​មហាជន​យ៉ាងច្រើន បាន​សម្តែង​នូវ​ក្តី​អាណិត ស្រណោះ​ដល់​ប្អូនៗ​ជាខ្លាំង ព្រោះថា​មើលទៅ​ពួកគាត់​ពិតជា​ហត់​ខ្លាំងណាស់ សឹង​ដកដង្ហើម​ពុំ​ដល់​គ្នា​តែម្តង​។ ពិតមែន​ហើយ គ្រាន់តែ​យើង​ឡើង​តែ​ខ្លួន​ទទេ នោះ​យើង​សឹងតែ​ពុំ​អាច​យោងអាត្មា​ខ្លួន​សឹង​រួច ចុះ​ទម្រាំ​ពួកគាត់​វិញ តើ​វេទនា​ប៉ុណ្ណា​ទៅ​!!​។​

​ក្នុងនោះ​ផងដែរ អ្នកជំនាញ​ថតរូប​ម្នាក់ ព្រោះ​តែមាន​ក្តី​អាណិតអាសូរ​ខ្លាំង នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ គាត់​ក៏បាន​នាំ​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន ដែល​មកពី​សប្បុរសជន​នានា យកទៅ​ជូន​គ្រួសារ​ពួកគាត់​ដល់ផ្ទះ ដើម្បី​ដោះ​ទ័ល​ការលំបាក​បាន​មួយគ្រា​ផងដែរ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seyla Main បាន​បង្ហោះ​រូបភាព​នៃ​ការធ្វើ​អំពើ​សម្បុ​រសធម៌ ទៅដល់​គ្រួសារ​ប្អូនៗ​ជញ្ជូន​ស៊ីម៉ងត៍​ឡើង​ភ្នំ​ដ៏​កម្សត់​ខាងលើ ដោយ​ភ្ជាប់​សារ​រៀបរាប់​យ៉ាង​ក្តុកក្តួល​ថា​៖ «​ជម្រាបជូន​ដល់​ពុក​ម៉ែ​បងប្អូន​ឥឡូវនេះ ខ្ញុំ​បានមក​ដល់ផ្ទះ​របស់​ប្អូនប្រុស​ហើយ គាត់​ពិតជា​កម្សត់​មែន​។ អរគុណ​ដល់​ម្ចាស់ជំនួយ​ធំៗ ជូនពរ​ឲ្យ​មាន​សេចក្តីសុខ រកស៊ី​មានបាន​សុំ​ឲ្យ​មាន​សេចក្តីសុខ ទាំង​ដើរ សុខ​ទាំង​ដេក​សុខ​ទាំង​អង្គុយ សុខ​គ្រប់ប្រការ​។​
​សូមបញ្ជាក់​ដល់​បងប្អូន​ទាំងអស់គ្នា​ឲ្យ​បាន​ជ្រាប់ថា ប្អូនប្រុស​មិន​អាចម​ករៀន និង​នៅ​ជាមួយ​ខ្ញុំបាទ​បានទេ មូលហេតុ ដោយ​ប្អូនប្រុស​មាន​ប្រពន្ធ​កូន​ដល់​ទៅ​ពីរ​នាក់ អ៊ីចឹង​ហើយ​ប្អូន​បាន​បដិសេធ​មក​មិន​បានទេ​។ សូមជួយ​Share ដើម្បី​ឲ្យ​បាន​បងប្អូន​ជួយ​ពួកគាត់​ជា​បន្ត​ទៀតផង ពួកគាត់​មាន​ជីវភាព​ពិបាក​ណាស់ នៅ​ថ្ងៃមិញ​ជួយ​បាន​៤​នាក់​» ៕

​ដោយ​៖ លឹម ហុង​



spot_img
×