Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជប៉ុន ផ្ដល់​ហរិ​ញ្ញ​ប្ប​ទាន​ឥត​សំណង​ជាង​៤១​លាន​ដុល្លារ សម្រាប់​អនុវត្ដ​គម្រោង​ចំនួន​៣ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម​រដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​ស្អែក​នេះ ស្ដីពី​ការផ្ដល់​ហរិ​ញ្ញ​ប្ប​ទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤.៥០១ លាន​យ៉េន (​ប្រមាណ​៤១,៤​លាន​ដុល្លារ​) សម្រាប់​អនុវត្ដ​គម្រោង ចំនួន​៣ នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា គម្រោង​អនុវត្ត​ទាំង​៣​នេះ​រួមមាន​៖
​ទី​១) អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន ៣៤៨ លាន​យ៉េន (​ប្រមាណ​៣,២​លាន​ដុល្លារ​)
​ទី​២) ការធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន​២,១៥៣ លាន​យ៉េន (​ប្រមាណ​១៩,៨​លាន​ដុល្លារ​)
​ទី​៣) កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​សម្រាប់​ការការពារ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២,០០០​លាន​យ៉េន (​ប្រមាណ ១៨,៤០ លាន​ដុល្លារ​)​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស ហិរញ្ញប្បទាន​ឥត​សំណង ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់ ដល់​ការលើកកម្ពស់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×