Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប លើកកម្ពស់​ការងា​រ​សន្តិសុខ​ទេសចរណ៍ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស បញ្ហា​ចរាចរ​គ្រឿងញៀន និង​ដោះស្រាយ​ជម្លោះ​វិវាទ​ដីធ្លី​

spot_img

​សៀមរាប​៖ សម្តេច​ក្រឡាហោម នាយក​រដ្ឋ​ស្តីទី បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​លើក​ការងារ​សន្តិសុខ​ទេសចរណ៍ ដោយ​ខេត្ត​សៀមរាប ជា​ខេត្ត​គោលដៅ របស់​ភ្ញៀវ​ទេសចណ៍​លើ​ពិភពលោក ការទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​នូវ​បទ​ល្មើស​នានា សំខាន់​បញ្ហា​ចរាចរ​គ្រឿងញៀន បន្ត​ដោះស្រាយ​ជម្លោះ​វិវាទ​ដីធ្លី​កសិកម្ម ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់​ឲ្យមាន​តម្លាភាព ។​

​ក្នុង​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាល ប្រជុំ​សាលាខេត្ត​សៀមរាប ។​

​ក្នុង​កិច្ច​ស្វាគមន៍ និង បូកសរុប​លទ្ធផល​នៃ​អង្គ​សន្និបាត​នោះ​លោក ឃឹម ប៊ុន​សុង បានឲ្យដឹងថា អង្គសន្និបាត​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវតែ​មាន​រចនាសម្ព័ន្ធ នីតិវិធី​ប្រតិបត្តិការ​ច្បាស់លាស់ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន​រឹងមាំ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង សំដៅ​ជំរុញ ធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​ន៍តា​ម​បែប​ប្រជាធិបតេយ្យ ក្នុង​បរិបទ​នៃ​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ តាម​បែប​វិម​ជ្ឈ ការ និង សហវិមជ្ឈការ ។​

​មាន​ប្រសា​ន៍​ក្នុង​ពិធី​បិទ​សន្និបាត សម្តេច​ក្រឡាហោម ស ខេង បាន​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ចូលរួម​ខិតខំ​ប្រឹងប្រែង និង កិច្ចសហការ​គ្នា​បាន​ល្អ ក្នុង​ជួរ​ថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​ផែនការ សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៧ ស្រប​តាម​គោលការណ៍​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេច​បានរ​បស់​ក្រុមប្រឹក្សា​ខេត្ត របស់ខ្លួន ។ ក្នុងនោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ធ្វើ​ការគូសបញ្ជាក់​ថា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ នៃ​ការអភិវឌ្ឍន៍​កម្មវិធី​កំណែទម្រង់​ជា​អាទិភាព ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋា ភិ​បាល សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ។ ដោយ​ផ្អែក​លើ​មូលដ្ឋាន​លទ្ធផល​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​រដ្ឋបាល​ខេត្ត សៀមរាប សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧​កន្លងមក ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ យើង​ក៏​ត្រូវ​បន្ត​រួម​គ្នា​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​បន្តទៀត ។ សម្តេច​ក្រឡាហោម ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​មន្ត្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុងការ​ខិតខំ​ថែរក្សា​សន្តិភាព សេ្ថរ​ភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​បង្ក​លក្ខណៈសម្បត្តិ​អនុគ្រោះ ដល់​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ បក្ស និង ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម លើ​គ្រប់​វិស័យ ។

​បើ​តាម​សម្តេច​ក្រឡាហោម ស ខេង ៖ ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​លើក​ការងារ​សន្តិសុខ​ទេសចរណ៍ ដោយ​ខេត្ត​សៀមរាប ជា​ខេត្ត​គោលដៅ របស់​ភ្ញៀវ​ទេសចណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត និង បង្កើន​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង ការទប់ស្កាត់ និង បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​នូវ​បទល្មើស​នានា សំខាន់​បញ្ហា​ចរាចរ​គ្រឿងញៀន បង្កើន​ការ​ផ្សព្វ ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ចោរឆក់ ព្រមទាំង​ខិតខំ​បន្ត​ដោះស្រាយ​ជម្លោះ​វិវាទ​ដីធ្លី​កសិកម្ម ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់​ឲ្យមាន​តម្លាភាព គណនេយ្យភាព និង ត្រូវ​បញ្ចៀស​ឲ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព ព្រមទាំង​ត្រូវ​យក​នូវ​លទ្ធផល​ដែល​ទទួលបាន​ពី​អង្គសន្និបាត ដើម្បី​ជា​យន្តការ​ដ៏​សំខាន់ ក្នុង​ការ​យក​ទៅ​អនុវត្ត​នៅតាម​មន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់​ឲ្យទទួល​បាន​ជោគជ័យ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×