Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មែរក្រោម ប្រារព្ធ​ខួប​គម្រប់​៧១​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​

spot_img

​ភ្នំពេញ​៖ ការបាត់បង់​ទឹកដី​ខ្មែរ​ភាគខាងត្បូង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន (​ខ្មែរ​កម្ពុជា​ក្រោម​) ត្រូវ​កាត់ផ្តាច់​ពី​ប្រទេស​កម្ពុជា ឱ្យទៅ​វៀតណាម នៅ​ថ្ងៃទី ៤​មិថុនា ១៩៤៩ ដោយ​រដ្ឋបាល​បារាំង រហូតមកដល់​ឆ្នាំ​២០២០ មាន​រយៈពេល​៧១​ឆ្នាំ​ហើយ​។

​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រារព្ធ​ជា​ខួប​គម្រប់​៧១​ឆ្នាំ (០៤-៦-១៩៤៩-០៤-៦-២០២០) នៃ​ថ្ងៃ​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​បន្ត គឺជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ​។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៤​ខែមិថុនា ឆ្នាំ​២០២០​ស្ថិតនៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ។

​លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បានរៀបចំ​ពិធីបុណ្យ​ដើម្បី​រំលឹក​ដល់​ការបាត់បង់​ដី​កម្ពុជា​ក្រោម​។​

​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិតក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃទី​៤ មិថុនា ឆ្នាំ​១៩៤៩​។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ​យ៉ាង​សាហាវឃោរឃៅ​ជាទីបំផុត​។ លោក ថាច់ សេដ្ឋា បាន​បន្តថា ការតស៊ូ​ពលី​ជីវិត​នៃ​ប្រជា​ជាតិខ្មែរ ក៏​ចាប់​ផ្ដើមឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិ​ជាដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់​ថ្ងៃទី​៤ មិថុនា​។​

ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ គឺជា​ថ្ងៃ​ដែល​កម្ពុជា​បាត់បង​ទឹកដី​កម្ពុជា​ក្រោម​។ ជា​ថ្ងៃ​ដែល​ខ្មែរក្រោម​បាត់បង់​ភាពជា​ម្ចាស់​លើទឹក​ដី​ខ្លួនឯង​។ ហើយ​បានប្រែក្លាយ​ពី​ម្ចាស់​ប្រទេស​ទៅជា​ជនជាតិភាគតិច លើ​ទឹកដី​របស់ខ្លួន​៕​

ដោយ​៖​កូ​ឡាប​

spot_img
×