Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹង​មូលហេតុ និង​សកម្មភាព​ដ៏​ឃោរឃៅ​របស់​ប៉ូលិស​៤​នាក់ មកលើ George Floyd លម្អិត​ពី​ដើម ដល់ទី​បញ្ចប់ ឃើញ​ហើយ​ស្លុតរន្ធត់​ណាស់​!! (​វីដេអូ​)

spot_img

​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd ដោយ​ស្នាដៃ​មន្ត្រីប៉ូលិស​៤​នាក់ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ តាមរយៈ​ប្រើ​ជង្គង់​សង្កត់​.​ករ​ហូត​ដាច់ខ្យល់​នៅលើ​ដងផ្លូវ​យ៉ាង​អាណោចអាធ័ម បាន​បង្ក​ឲ្យ​ផ្ទុះ​បាតុកម្ម​យ៉ាងខ្លាំង​ក្លា​ដែល​មិន​ធ្លាប់​មែន​ពីមុនមក នៅ​សហរដ្ឋអាមេរិក រហូត​បម្រាម​គោល​ចរ​ត្រូវ​បានដាក់​នៅ​ទូទាំងប្រទេស ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជម្លៀស​ខ្លួន​ទៅក្នុង​លេណដ្ឋាន​មួយរយៈ​ខ្លី ក្នុងពេល​រាត្រី​នៃ​បាតុកម្ម​ដ៏​សាហាវ​បំផុត​នោះ​ផងដែរ​។​

​អតីតមន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់ Floyd ឈ្មោះ Derek Chauvin ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម និង​ឃាតកម្ម​កម្រិត​ទី​២ ។ មន្ត្រី​៣​នាក់​ផ្សេងទៀត ដែល​គូកន​នៅ​កន្លែងកើតហេតុ​មានឈ្មោះ Thomas Lane, J. Kueng និង Tou Thao ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ ក្នុង​អំពើ​ឃាតកម្ម​ដោយ​អ​ចេតនា​នេះ​។ មន្ត្រី​ទាំង​បួន​នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ​។​

​ទាក់ទង​នឹង​ការស្លាប់​របស់ Floyd ដំបូង​ឡើយ គឺ​ផ្តើមចេញ Floyd ត្រូវបាន​ចោទប្រកាន់​មានបំណង​បង់ប្រាក់​សម្រាប់​ទំនិញ​ជាមួយ​វិក្កយបត្រ​ក្លែងក្លាយ ២០ ដុល្លារ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ទូរស័ព្ទ​ហៅ​ប៉ូលិស មក​អន្តរាគមន៍​តែម្តង​។​

​បុគ្គលិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ហាង​នោះ បាន​អះអាងថា ពួកគេ​បានស្នើ Floy ប្រគល់​បារី​ដែល​គាត់​បាន​ទិញ ជាមួយ​ប្រដា​ស​ប្រាក់ ២០ ដុល្លារ ក្លែងក្លាយ​។ ប៉ុន្តែ នៅពេលនោះ Floyd បាន​បដិសេធ ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។​

​នៅពេល​ប៉ូលិស​មកដល់ ពួកគេ​ក៏បាន​ចាប់​វ៉ៃខ្នោះ Floyd និង​នាំ​ចេញពី​ក្នុង​រថយន្ត ទៅកាន់​ផ្នែក​ខាងលើ​នៃ​ចិញ្ចើមថ្នល់ ដើម្បី​សួរនាំ​មូលហេតុ​។ មួយសន្ទុះ​ក្រោយមក ប៉ូលិស​ក៏បាន​នាំ Floyd ចូល​រថយន្ត ប៉ុន្តែ គាត់​បាន​បដិសេធ​ចូល​នោះទេ​។ ការតស៊ូ​ជម្នះ​របស់ Floyd នៅ​ទីបំផុត គាត់​ក៏បាន​ដួល​ទៅនឹង​ដី ហើយ​នៅពេលនោះ ប៉ូលិស​៣​នាក់ ត្រូវ​បានឃើញ​សង្កត់ Floyd ជាប់​។​

​ប៉ុន្តែ អ្វីដែល​ត្រូវ​ចាត់ទុកថា​ជា​សកម្មភាព​ដ៏​សាហាវឃោរឃៅ​នោះ គឺ​ត្រង់​ថា បើទោះជា Floy សន្លប់​បាត់បង់​ស្មារតី​ទៅហើយ​ក្តី ក៏​ពួក​មន្ត្រី​ទាំងនោះ​នៅតែ​បន្ត​ដាក់​សម្ពាធ​សង្កត់​ទៅលើ​.​ក និង​ខ្នង​របស់គាត់​យ៉ាងខ្លាំង​ដោយ​មិន​ងើបឡើង​នោះឡើយ​។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ពួក​ប៉ូលិស​ទាំងនោះ មិន​អើពើ​ទៅនឹង​ការស្រែក​ដង្ហោយ​ឲ្យ​គេ​ជួយ​ពី Floyd, ពួកគេ​មិន​អើពើ​នឹង​អ្នក​ឈរ​មើល​, ពួកគេ​មិន​អើពើ​នឹង​ពិធីការ​, ពួកគេ​មិន​អើពើ​នឹង​ច្បាប់​យ៉ាង​ចំហ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ ពួកគេ​មានបំណង​ក្រុម​ពន្លត់​អគ្គិភ័យ​នៅក្នុង​ទី​ងងឹត ដូច្នេះ Floyd នឹងមិន​ទទួលបាន​ជំនួយ​ដែល​គាត់​ត្រូវការ​នោះទេ​។ ប៉ូលិស​៤​នាក់ ក្នុងចំណោម​នោះ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ហើយ​ពួកគេ​សម​នឹង​ទទួលបាន​ការចោទប្រកាន់​ពីបទ​ឃាត់​កម្ម​កម្រិត​ទី​១៕

​សូម​ទស្សនា​ទិ​ដ្ឋ​ពី​ចំណុច​ចាប់ផ្តើម​នៃ​ហេតុការណ៍ រហូត Floyd ត្រូវ​បាត់បង់​ស្មារតី ត្រូវបាន​នាំយកទៅ​សង្គ្រោះបន្ទាន់ តាមរយៈ​វីដេអូ​ដូចខាងក្រោម​៖

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ aljazeera, The New York Times)

spot_img
×