Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Socheata Pen មក​អប់រំ​ដុះក្អែល​ចេញ​ម្តង រឿង​ជេរ​ដៀល​នគរបាល តាមពិត​ខុស​ខ្លួនឯង​សោះ និយាយ​ទូរស័ព្ទ​ពេល​បើកបរ ត្រូវ​សមត្ថកិច្ច​ផាកពិន័យ​

spot_img

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​កោះហៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Socheata Pen ដែលមាន​ឈ្មោះ​ពិត​ថា ប៉ែន សុជាតា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការសរសេរ​ខ្លឹមសារ​បង្ហោះ​ដោយ​ភ្ជាប់​រូបភាព​មន្ត្រីនគរបាល​ចរាចរណ៍​ក្នុង​កណី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០​នោះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​គឺ​ដើម្បី​ការពារ​ជីវិត​របស់​យើង​ជីវិត គ្រួសារ​យើង និង​ជីវិត​អ្នកដទៃ​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង សូម​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ដែល​និយម​ប្រើ ប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​បន្ថែមថា​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ ២០២០ នេះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Socheata Pen បាន​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការសរសេរ​ខ្លឹមសារ បង្ហោះ​ដោយ​ភ្ជាប់​រូបភាព​មន្ត្រីនគរបាល​ចរាចរណ៍ ក្នុង​កណី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២០​នោះ​ហើយ​។​

​នៅ​ចំពោះមុខ​ការសាកសួរ​បំភ្លឺ​នេះ ម្ចាស់​គណនី​ខាងលើ​ដែលមាន​ឈ្មោះ​ពិត​ថា ប៉ែន សុជាតា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​ក្រុង​បាត់ដំបង បាន​សារភាព​ទទួលស្គាល់​កំហុស​ថា គាត់​ពិត​ជាមាន​ចេតនា​សរសេរ​ខ្លឹមសារ ម្រ​មាថ មាក់ងាយ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍ ដែល​កំពុង​ឈរ​បំពេញភារកិច្ច​តាម​ដងផ្លូវ​ប្រាកដ​មែន ព្រោះតែ​រូបគាត់ (​ខឹង​) ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​បានធ្វើ​ការផាកពិន័យ​គាត់ ដោយសារ​រូបគាត់​បាន (​ប្រើប្រាស់​ទូរស័ព្ទដៃ ដោយ​មិនមាន​ភ្ជាប់​ឧបករណ៍​ទំនាក់ទំនង​) ក្នុងពេល​កំពុង​បញ្ជា​យាន​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ប៉ុន្តែ​គាត់​ពុំទាន់​បាន​បង់ប្រាក់​ពិន័យ​នៅឡើយ​ទេ​។​

​ជាមួយនឹង​ការទទួលស្គាល់​កំហុស​នេះ សាមីខ្លួន​បានធ្វើ​លិខិត​សុំ​ការ​អភ័យទោស​ចំពោះ​កំហុសឆ្គង​របស់គាត់​ចំពោះ​កងកម្លាំង​នគរបាលជាតិ​ទូទៅ ពិសេស​នគរបាល​ចរាច​រណ៍ ក៏ដូចជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទូទៅ​ដែល​គាត់​បាន​ប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យ​ជាមួយ​នៅក្នុង​រឿងនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ សិទ្ធិ​ក្នុងការ​សម្រេច​ចំពោះ​ចំណាត់ការ​លើ​ករណីនេះ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នឹង​ពិនិត្យ ពិចារណា​សម្រេច​នៅពេល​បន្ទាប់​។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប និង​សូម​បន្ត​ចូលរួម សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​និង​ខ្ជាប់ ខ្ជួន​ទាំងអស់គ្នា ដោយ​សេចក្តី​គោរព​បំផុត​។​

​ពាក់ព័ន្ធ​ការ​លេ​ី​កឡេ​ី​ងរ​បស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Socheata Pen៖​ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​។​កាលពី​ថ្ងៃទី 3 ខែមិថុនា​ឆ្នាំ 2020 ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០​នេះ​បាន​កត់សម្គាលឃើញ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Socheata Pen បាន​ផុស Poste រូបភាព​មួយ ដែល​រូបភាព​នេះ​ទំនងជា​ថត​ចេញពី​ក្នុង​រថយន្ត​មួយគ្រឿង ហើយ​នៅ​ពី​ខាងមុខ​រថយន្ត​មាន​(​រូបភាព​មន្ត្រីនគរបាល​ក្នុង​ឯកសណ្ឋាន​នគរ​បាលច​រាច​រណ៍​) កំពុង​បំពេញភារកិច្ច​នៅ​ចំណុច​ភ្លើងស្តុប​(​ពីរ​ធ្នូ​) ផ្លូវ​លេខ​៣​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​នៅ​ពី​ខាងលើ​រូបភាព​ដែល​ផុស Poste នេះ ម្ចាស់​គណនី បាន​សរសរ​អក្សរ​ជា​ភាសា​ខ្មែរ​ថា ( ស្តុ​ប​ពីរ​ធ្នូ​មាន​បិសាច​ហុតឈាម​)? តាមរយៈ​ការ​បង្ហោះ​រូបភាព និង​សរសេរ​ខ្លឹមសារ​បែប នេះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​ស៊ែរ Share ចែកចាយ​បន្ត​និង ខូ​មិន Commente ដោយ​ពាក្យសំដី​អសុរ​ស និង​មាន​ចេតនា​ចោទប្រកាន់ តេះ​ដៀល​សំដៅ​ទៅរក​មន្ត្រីនគរបាល​ចរាចរណ៍​ដែល​កំពុង​ឈរ​បំពេញភារកិច្ច​ក្នុង​ឯកសណ្ឋាន​នៅ​ចំណុច​គោលដៅ​នោះ​ព្រោះតែ ខ្លឹមសារ​សរសេរ របស់គាត់​ភ្ជាប់​ពី​ខាងលើ ។​

​នៅ​ចំពោះ​បញ្ហា​បែបនេះ និង​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​អំពី ចេតនា​និង​គោលបំណង​ដោយ​ពិតប្រាកដ​ក្នុងការ​សរសេរ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផ្តើមធ្វើ​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ និង​ឈានទៅ​ធ្វើការ​កោះអញ្ជើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មក​ធ្វើការ​សាកសួរ​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​បញ្ជាក់​លើ​បញ្ហា​នេះ ទ​ន្នឺ​ម​នេះដែរ ម្ចាស់​គណនី​ខាងលើ​ក៏​អាច​ចូលខ្លួន​មក​បំភ្លឺ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន ។​

​ជាមួយនេះ​ក៏​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ចូលរួម សហ​ការណ៍​ផ្តល់ព័ត៌មាន​អំពី​អត្តសញ្ញាណ​ពិត​ប្រា​ដក​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដើម្បី​យើងខ្ញុំ​បាន​ចាត់វិធានការ​បាន​ទាន់ពេលវេលា ។ ម្យ៉ាងទៀត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ជ្រាប​ចំពោះ​បញ្ហា​នេះ និង​សូមកុំ​ឱ្យមាន​ការភាន់ច្រឡំ ។​

​យើងខ្ញុំ​សូម​គោរព​ជម្រាបជូន​ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​០១​ខែឧសភា ឆ្នាំ​២០២០​រហូតមក មន្ត្រីនគរបាល​ចរាច​រណ៍​បាន​អនុវត្ត ដោយ​ត្រឹមត្រូវ​ស្របតាម​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ក្រោម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ រីឯ​ការពង្រឹង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មានបំណង​តែមួយ​គាត់​គឺ​សំដៅ​ការពារ​ឱ្យបាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការពារ​នូវ​អាយុជីវិត បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវ ប្រើប្រាស់​យានយន្ត​ទាំងអស់ មិន​មែនមាន​ហេតុផល​ដូច​ការលើកឡើង​ពី​មជ្ឈដ្ឋាន​អគតិ​ណា​នោះឡើយ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ដោយ​ត្រឹមត្រូវ​ទៅនោះ មិនមាន​ទទួលរង​នូវ​ការផាកពិន័យ​អ្វី​ទាំង​អស់ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍ ។​

​ការលើកឡើង​ក្នុង​ចេតនា​បែបណា​មួយ​ឬ​ក្នុង​ចេតនា​ដូច​ការលើកឡើង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍ យើងខ្ញុំ​ពុំ​អាច​ទទួលយក​បានឡើយ ដោយ​សេចក្តី​គោរព​បំផុត​៕​

ដោយ៖កូឡាប

 

spot_img
×