Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​រង​ទណ្ឌកម្ម កូរ៉េខាងជើង​នៅ​តែ​លក់​ធ្យូងថ្ម​បាន ដោយ​ដឹក​កាត់​រុស្សី​

spot_img

ប្រទេស​កូរ៉េខាងជើង បាន​ដឹក​ធ្យូងថ្ម​ទៅកាន់​ប្រទេស​រុស្សី​កាលពី​ឆ្នាំមុន បន្ទាប់​មក​ធ្វើ​ការចែក​ចែក​បន្ត​ទៅ​លក់​ក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​នេះ​ជាការ​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ នេះ​បើ​តាម​ប្រភព​ស៊ើបអង្កេត​របស់​អ៊ឺរ៉ុប​ខាងលិច​។​

​កាលពី ខែ​សីហា ឆ្នាំមុន អង្គការសហប្រជាជាតិ​ហាម​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដោយ​ហាម​មិន​ឲ្យ​រដ្ឋ​កុ​ម្មុនិ​ស្ត​នេះ នាំចេញ​ធ្យូងថ្ម ក្នុង​គោលបំណង​កាល​ផ្តាច់​ប្រភព​ចំណូល​ដ៏​សំខាន់ ដែល​ប្រទេស​នេះ​ប្រើប្រាស់​ដើម្បី​ចាយ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន។​

​ទោះយ៉ាងណា​ក៏ដោយ ប្រទេស​ផ្តាច់ការ​នេះ​នៅតែ​អាច​នាំ​ចេញ​ធ្យូងថ្ម​ទៅ​លក់​ក្រៅប្រទេស​បាន​ដោយ​សម្ងាត់ ហើយ​បើ​តាម​ការស៊ើបអង្កេត​បា​ន​ឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ដឹក​ធ្យូងថ្ម​ទៅកាន់​កំពង់ផែ​រុស្សី​ចំនួន ៣​ដង ចាប់តាំងពី​ទទួល​រង​ទណ្ឌកម្ម​។

​ប្រភព​បញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​ដឹក​ធ្យូង​ថ្ម ទៅ​កំពុងផែ Nakhodka និង Kholmsk រួច​ហើយ​ដឹក​ចូល​កូរ៉េខាងត្បូង ឬក៏​ជប៉ុន​។ សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម ដោយ​ឆ្លងកាត់​ប្រទេស​រុស្សី នៅតែ​បន្ត​កើត​មាន​ដដែល​៕ សុភ័ក្ត្រ​

spot_img
×