Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​តៃវ៉ាន់​ជំរុញ​ឲ្យ​ចិន​ទទួលស្គាល់​ការបង្ក្រាប​បង្ហូរឈាម​នៅ​ទីលាន Tiananmen ក្នុង​ឆ្នាំ ១៩៨៩

spot_img

​មេដឹកនាំ​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានស្នើ​ឲ្យ​ប្រទេស​ចិន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការបង្ក្រាប​បង្ហូរឈាមរ​បស់​កងទ័ព​ចិន​ទៅលើ​ក្រុមបាតុករ នៅ​ទីលាន Tiananmeng កាលពី​ឆ្នាំ ១៩៨៩ ខណៈដែល​កោះ​តៃវ៉ាន់​បានធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី ៣១​នៃ​ព្រឹត្តិការណ៍​នោះ​។​

​និស្សិត​រាប់ពាន់នាក់​បាន​ស្លាប់ ក្នុងអំឡុង​ការបង្ក្រាប​របស់​បក្សកុម្មុយនិស្ត​ចិន ដែល​ពួកគេ​បានធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​។​

​ប៉ុន្តែ​ការពិភាក្សាគ្នា​ជា​ចំហរ​នៃ​ហេតុការណ៍​បង្ហូរឈាម​នោះ ត្រូវបាន​គេ​ហាមឃាត់​នៅក្នុង​ប្រទេស​ចិន​។​

​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយ​ក្នុង Twitter​ថា “​នៅក្នុង​ពិភពលោក មាន​ចំនួន ៣៦៥​ថ្ងៃ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​នៅ​ចិន មួយថ្ងៃ ក្នុងចំណោម​ថ្ងៃ​ទាំងនោះ​ត្រូវបាន​គេ​បំភ្លេចចោល​ជា​រៀងរាល់ឆ្នាំ​”​។​

​អ្នកស្រី​ថ្លែងថា ទីក្រុង​ប៉េកាំង​ត្រូវតែ​ប្រឈម​នឹង​កេរ្តិ៍ដំណែល​នៃ​ហេតុការណ៍​នោះ ដូច​ដែរ​តៃវ៉ាន់​ដែលមាន​អំណាច​ផ្តាច់ការ​ពី​អតីតកាល មុនពេល​វា​បាន​ផ្លាស់ប្តូរ​មកជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ១៩៩០​។​

“​មាន​មួយថ្ងៃ​ដែល​យើង​បាត់​ពី​ប្រតិទិន ប៉ុន្តែ​ពួកយើង​បានធ្វើ​កិច្ចការ​ដើម្បី​នាំយក​វា​មកវិញ​។ ខ្ញុំ​សង្ឃឹមថា ថ្ងៃមួយ​ចិន​នឹង​និយាយ​ដូចគ្នា​”​។​

​ការ​ថ្លែង​របស់​អ្នកស្រី​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ក្រុមប្រឹក្សា​កិច្ចការ​ចិន​បានស្នើ​ឲ្យ​ទីក្រុង​ប៉េកាំង​ផ្តល់​ការសុំ​ទោស​ដ៏​ស្មោះត្រង់ ជុំវិញ​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មែន (Tiananmen)​។​

​ក្រសួងការបរទេស​ចិន​បាន​ចំអក​ចំពោះ​ការអត្ថាធិប្បាយ​នោះ ដែល​អ្នកនាំពាក្យ​ឈ្មោះ Zhao Lijian បាន​ពិពណ៌នា​ថា ជាការ​មិន​សម​ហេតុផល​ទាំងស្រុង​។​

​ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង និង​តៃប៉ិ បាន​កើនឡើង​ខ្លាំង​ចាប់តាំងពី​អ្នកស្រី Tsai Ing-wen ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ ដោយសារតែ​រដ្ឋាភិបាល​អ្នកស្រី​ចាត់ទុក​តៃវ៉ាន់​ជា​កោះ​ឯករាជ្យ និង​មានឈ្មោះ​ផ្លូវ​ការណ៍​ថា សាធារណៈរដ្ឋ​ចិន​។​

​ប៉ុន្តែ​ការប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​របស់​តៃវ៉ាន់ ត្រូវបាន​ប៉េកាំង​គំរាម​ជា​ញឹកញាប់​ថា នឹង​ប្រើប្រាស់​កម្លាំងយោធា​វាយយក​តៃវ៉ាន់​វិញ នៅពេល​ចាំបាច់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×