Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ព្រមាន​គ្រប់គ្នា ឲ្យ​ប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ប្រភេទ ដែល​ពុំ​នឹកស្មាន​ប្រតិកម្ម​ដ៏​សាហាវ​ខ្លាំង​យ៉ាងនេះ​!

spot_img

​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន (Ibuprofen) គឺជា​ថ្នាំ​ទូទៅ​មួយ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​គ្រួសារ​ភាគច្រើន ហើយ​ត្រូវបាន​គេ​ប្រើ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការឈឺ​ខ្លួនប្រាណ​។ ស្រដៀង​នឹង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ដែល នោះ​ថ្នាំ​មួយ​ប្រភេទ​នេះ ក៏​អាច​ត្រូវបាន​ទិញ​យ៉ាង​ងាយស្រួល ពី​ឱសថស្ថាន​ភាគច្រើន​នៅក្នុង​ប្រទេស​ជាច្រើន​។​

​ទោះយ៉ាងណា សរីរាង្គកាយ​មនុស្ស​មួយចំនួន គឺអាច​ទទួលរង​ពី​ប្រតិកម្ម​អា​ឡែ​ស៊ី​ដោយ​មិនដឹង​ខ្លួន បន្ទាប់ពី​ទទួលទាន​ថ្នាំ ibuprofen ។ ជាក់ស្តែង​ដូចជា​ស្ត្រី​ម្នាក់នេះ បានធ្វើ​ឲ្យ​គ្រប់គ្នា​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​បាន​ជួប​បិទ​ពិសោធន៍​ជីវិត​ដ៏​អាក្រក់ បន្ទាប់ពី​បាន​ប្រើប្រាស់​ថ្នាំ​មួយ​នេះ​។​

​នៅក្នុង​ការ​បង្ហោះ​ថ្មី​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ថៃ អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាសូរ របស់​នារី​ម្នាក់​ដែល​បាន​ទិញ​ថ្នាំ​បំបាត់​ការឈឺចាប់​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន ដើម្បី​ជួយ​នាង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈឺចាប់ បន្ទាប់ពី​ទទួល​ការវះកាត់​ធ្មេញ​។ ដោយ​មិន​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ស្ថានភាព​សុខភាព​របស់​នាង​ផ្ទាល់ នាង​បាន​លេបថ្នាំ​នេះ​មួយ​គ្រាប់​នៅពេល​ព្រឹក និង​មួយ​គ្រាប់​ទៀត នៅពេល​ថ្ងៃត្រង់​។​

​ហើយ​នោះ​គឺជា​ពេលដែល​អ្វីៗ​ប្រែជា​អាក្រក់​ទៅៗ​។ ភ្នែក​របស់​នាង​ចាប់ផ្តើម​ឈឺ ហើយ​បបូរមាត់​របស់​នាង​ក៏​ចាប់ផ្តើម​ហើម​។ មិនយូរប៉ុន្មាន​កន្ទួល​ក៏​ចាប់ផ្តើម​លេចឡើង​ពេញ​ក ហើយ​នាង​មិនមាន​ថាមពល​គ្រប់គ្រាន់ សូម្បីតែ​ចលនា​។ ជាក់ស្តែង នៅពេលនេះ ខ្លួនប្រាណ​ទាំងមូល​របស់​នាង​បានប្រែក្លាយ​ដូច​មនុស្ស​ត្រូវ​ភ្លើង​ឆេះ ឬ រងទឹក​អាស៊ីត​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​នាង​បាន​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ibuprofen ដែល​ពុំ​នឹកស្មានថា​វា​បង្ក​ប្រតិកម្ម​អា​ឡែ​ស៊ី​បែបនេះ​។​

​នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាន់ ហើយ​បានដឹង​ខ្លួនឯង​នៅក្នុង ICU អស់​រយៈពេល​ជាង ៧ ថ្ងៃ ដោយសារ​ប្រតិកម្ម​អា​លែ​ហ្សី​ធ្ងន់ធ្ងរ​ទៅនឹង​ថ្នាំ ibuprofen មុនពេល​នាង​បាន​ធូរស្បើយ​ឡើងវិញ​។​

​យោងតាម​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក រោគសញ្ញា​ប្រតិកម្ម​អា​ឡែ​ស៊ី​ទៅនឹង​ថ្នាំ ibuprofen រួមមាន​៖ កន្ទួល​ក្រហម ហើម​មុខ ហឺត ក្រហម​ស្បែក ឡើង​កន្ទួល​ក្រហម ពងបែក និង​ល្ហិតល្ហៃ​ដៃជើង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×