Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លុំបេ​ហាង​ពេជ្រនិច​បោះ​ដុំ​លក់រាយ​ផលិតផល​ថែរក្សា​សម្រស់​ពី​ប្រទេស​ថៃ កូរ៉េ សង្ស័យ​នាំចូល​ផលិតផល​ក្លែងក្លាយ

spot_img

​ភ្នំពេញ​៖ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ដោយ​មាន​ការសម្របសម្រួល​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​ចុះ​ធ្វើ​ការឆែកឆេរ​និង​ត្រួតពិនិត្យ​ទីតាំង​មាន​ទទួល​ចែកចាយ​បោះ​ដុំ និង​រាយ​គ្រប់​ផលិតផល​ថែរក្សា​សម្រស់​អាហារ​បំប៉ន​អោយ​ស្បែក​ស និង Make Up គ្រប់​ប្រភេទ ដែល​នាំចូល​ពី​ប្រទេស​ថៃ និង កូរ៉េ ធានា​ថា​សុទ្ធ ១០០% យីហោរ ពេជ្រនិច ប៊ី​យូធី (Pic_Nic_Beauty)។​

​ការចុះ​ប្រតិបត្តិការ​ធ្វើឡើង​នៅ​រសៀល​ម៉ោង​៤​រសៀល ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​៦៤​ដេ ក្រុម​១៧ ភូមិ​៧ ផ្លូវ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នោះ​ត្រូវបាន​ម្ចាស់​ទីតាំង​ហាម​អ្នកព័ត៌មាន​មិនអោយ​ថត​ធ្វើការ​ផ្សព្វផ្សាយ​ឡើយ ចំណែក​ខាង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​វិញ​មាន​មន្ត្រី​​នគរបាល​ម្នាក់ បាន​ចេញ​មក​ស្តីអោយ​អ្នកយកព័ត៌មាន​និង​ហាមឃាត់​មិនអោយ​ធ្វើ​ការផ្សព្វផ្សាយ ព្រមទាំង​គំរាម​ប្តឹង​និង​អោយ​ខាង​ម្ចាស់​ទីតាំង​ប្តឹង​ថែមទៀត ដែល​ធ្វើអោយ​មហាជន​មាន​ចម្ងល់ ថា​តើ​ហាង​ខាងលើ​មាន​អ្វី​ដែល​ត្រូវ​បិទ​បាំង ។ ដោយ​ក្រោយ​ការពិនិត្យ​រួច​ប៉ូលីស​បាន​ឃ្លុំបេ​ហាង​ខាងលើ​ទុក​សិន​រង់ចាំ​បើក​ការ​ពិនិត្យ​ជា​ថ្មី​ម្តងទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×