Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស សម្រេចបាន​ប្រមាណ ៨៨៣.៦៧៣ ហិកតា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន​ថ្លែងថា ខេត្តកំពង់ចាម ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​មួយចំនួន ដែល​ស្ថិត​នៅជាប់​នឹង​តំបន់​ទំនាប​កណ្តាល​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​ជា​បណ្តើរៗ​ហើយ ជាពិសេស​នៅ​ស្រុក​ព្រៃឈរ រីឯ​តម្លៃ​ស្រូវ​សើម​វិញ​ដែល​កសិករ​បាន​លក់​នៅ​នឹង​ស្រែ​ក៏​ទទួលបាន​តម្លៃ​ល្អប្រសើរ​ផងដែរ គឺ​ពី ៨៧០ ទៅ ១១៤០ រៀល ទៅតាម​ប្រភេទ​ស្រូវ​។

​ឯកឧត្តម​ថា បើ​យោងតាម​របាយការណ៍រ​បស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​
​ឲ្យ​ដឹងថា មកទល់នឹង​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ សម្រេច​ធ្វើការ​សាបព្រោះ​ស្រូវ​រដូវវស្សា​បាន​ចំនួន ៤៥.៨៦២ ហិកតា ស្មើនឹង ៥៣,០៤% នៃ​ផែនការ ៨៦.៤៦១ ហិកតា ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ចំពោះ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស គិត​មកទល់នឹង​ថ្ងៃ​ម្សិលមិញ (​ទី​០៣) នេះ គឺ​សម្រេចបាន​ប្រមាណ ៨៨៣.៦៧៣ ហិកតា ស្មើនឹង ៣៤% នៃ​ផែនការ ២៥៨៨ ១៣០ ហិកតា ហើយ​ទន្ទឹមនឹងនេះ​ក៏បាន​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​ជា​បណ្តើរ​រួចមកហើយ​ដែរ នៅលើ​ផ្ទៃដី​ប្រមាណ​ជា ២ ១១៥ ហិកតា ដែល​ទទួលបាន​ផល​ជា​មធ្យម ៤,០៧ ត​/​ហិកតា​។​
​ដោយឡែក លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន ក្រៅពី​អង្ករ​/​ស្រូវ ដែល​បាន​ឆ្លងកាត់​ការត្រួត​ពិ​និ​
​ត្យ​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២០ (​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​សកល​នៃ​មេរោគ​កូ​វិដ ១៩) សម្រេចបាន​ដូចខាងក្រោម​៖1) ចំណិត​ដំឡូង​មី​ក្រៀម​នាំចេញ​បាន ៩៩៦ ២៩០ តោន កើនឡើង​ប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩,៧២% ដែល​ធៀប​នឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ៩០៨ ០០០ តោន​ប៉ុណ្ណោះ​។​
​ម្សៅដំឡូង​មី​នាំចេញ​បាន ១០ ២៧២ តោន ថយចុះ​ប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៣៨១ ៧០០ តោន ។​3) គ្រប់​ស្វាយចន្ទី​នាំចេញ​បាន ១៩០.១៤១ តោន កើនឡើង​ប្រមាណ ៣៨ ៥៨១ តោន កើនឡើង ២៥,៤៦% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ១៥១.៥៥០ តោន​ប៉ុណ្ណោះ ។ 4) គ្រាប់ពោត​នាំចេញ​បាន ៣៥.៦៣៦ តោន ថយចុះ​ប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៥០.៦៧៩ តោន ។ 5) ផ្លែ​ចេក​ស្រស់​នាំចេញ​បាន ១២១.៤១៥ តោន កើនឡើង​ប្រមាណ ៧៦.៨៩៧ តោន ស្មើនឹង ១៧២,៧៣% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ៤៤.៥១៨ តោន​ប៉ុណ្ណោះ ។ 6) ផ្លែស្វាយ​ស្រស់​នាំចេញ​បាន ៤៤.០៩៩ តោន កើនឡើង​ប្រមាណ ១៤ ៨៨៥ តោន ស្មើនឹង ៥០,៩៥% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ២៩.២១៤ តោន​ប៉ុណ្ណោះ ។ 7) ម្រេច​នាំចេញ​បាន ២.៥២៧ តោន កើនឡើង​ប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ២០.០៦១ តោន​ប៉ុណ្ណោះ ៕
​ដោយ​៖​សម្ផស្ស​


spot_img
×