Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​មុខងារសាធារណៈ ដាស់តឿន​ឲ្យ​មន្ត្រី​មុខងារសាធារណៈ​គ្រប់គ្នា ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព ស្របតាម​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ឌីជីថល ឬ បដិវត្ត​ឧស្សាហកម្ម ៤.០

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​មុខងារសាធារណៈ ឯកឧត្ដម ព្រុំ សុខា បាន​ដាស់តឿន​ឲ្យ​មន្ត្រី​មុខងារសាធារណៈ​គ្រប់គ្នា ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​ទៅតាម​ការរីកចម្រើន​ប្រព័ន្ធ​ឌីជីថល ឬ​បដិវត្ត​ឧស្សាហកម្ម ៤.០ ដែល​ពោរពេញ​ទៅដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។​

​រដ្ឋមន្ត្រី​មុខងារសាធារណៈ ថ្លែង​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​មុខងារសាធារណៈ នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​។​

​បដិវត្តន៍​ឧស្សាហកម្ម​៤.០ នឹងធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។ ការទទួលយក​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​នេះ រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​រៀបចំ​ផែនការ រយៈពេល​វែង ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ការរៀបចំ​ឯកសារ​សម្រាប់​រដ្ឋាភិបាល​ឌីជីថល​។ កិច្ចការ​នេះ មិនមែនជា​កិច្ចការ​រដ្ឋាភិបាល​ទាំងអស់​នោះទេ ប៉ុន្តែ​ជា​កិច្ចការ​របស់​យុវជន​កម្ពុជា​ដែល​ត្រូវ​ចូលរួម​ផងដែរ​។
​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​ទី ៤ មាន​ភាព​ឆាប់រហ័ស និង​ទូលំទូលាយ កម្ពុជា​ត្រូវការ​រៀនសូត្រ​បន្ថែមទៀត ក្នុងការ​ទទួលយក​ប​ដិ​វត្ត​ន៍​ឧស្សាហកម្ម​ទី​៤ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ខ្វះខាត​ឲ្យ​បាន​ច្រើន​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​មុខងារសាធារណៈ បាន​ដាស់តឿន​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ពង្រឹងគុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​ទាំងឡាយ​ទាំង​ពូ​ង​ជូន​ក្រសួង ស្ថាប័ន​របស់ខ្លួន ពិសេស​ប្រជាជាតិ​ទាំងមូល​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា មន្ត្រី​មុខងារសាធារណៈ​គ្រប់រូប ត្រូវ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ថែរក្សា​អនាម័យ បន្ត​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្នុងដំណាក់កាល​នេះ មិនត្រូវ​យក​លេស Lock down ដើម្បី​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ហើយ​ខកខាន​មិន​ទៅធ្វើ​ការ ឬ​មិន​ទទួល​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នោះឡើយ​។​

​ឯកឧត្ដម ព្រុំ សុខា បានឱ្យដឹង​ទៀតថា ក្នុងពេល​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​កាលៈទេសៈ​ខ្លះ​មិនអាច​ចេញ​ធ្វើដំណើរ ឬ Lock down បាន​នោះ ក៏​មិនមែន​មន្ត្រី​ទាំងឡាយ​ត្រូវ​នៅ​ធ្វើការ​ក្នុងផ្ទះ​ទាំងអស់គ្នា​នោះដែរ ពីព្រោះ​មន្ត្រី​ខ្លះ​ត្រូវ​ផ្ដល់​សេវាសាធារណៈ​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​៕

​ដោយ​៖​សម្ផស្ស​


spot_img
×