Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាក់​ដោត​ណាស់​! ក្មេងស្រី​តូច​ក្រីក្រ​ម្នាក់ សម្រេច​បោក​កូនជ្រូក យកលុយ​ទិញ​ទូរស័ព្ទ​ថ្មី​១​គ្រឿង ពេល​សួរនាំ​តើ​យក​ទៅលេង​ហ្គេម នាង​ឆ្លើយថា​….

spot_img

​រឿងរ៉ាវ​ដ៏​ចាក់​ដោត​របស់​ក្មេងស្រី​តូច​ម្នាក់ មកពី​គ្រួសារ​ក្រីក្រ ត្រូវបាន​ចែករំលែក​នៅលើ​អន​ឡាញ ដោយ​អ្នក​និយម​លេង​អ៊ីនធឺណិត​ថៃ​ម្នាក់​ដែល​ធ្វើការ​នៅ​ហាង​លក់​ទូរស័ព្ទ​។

​បុគ្គលិក​ម្នាក់​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងស្រី​តូច​ដ៏​ស្រស់ស្អាត​នោះ បាន​ដើរ​មកដល់​កាច់ជ្រុង​ហាង ហើយ​នាង​ក៏​ស្រាយ​ស្បោង និង​ទាញ​ក្រដាស​លុយ​បត់​២​ដុំ យកមក​ដល់​នៅលើ​ទូកញ្ចក់​ទូរស័ព្ទ​។

​នាង​និយាយថា​៖ «​ខ្ញុំ​ចង់​ទិញ​ទូរស័ព្ទ​ថ្មី​១​គ្រឿង​» ។​

​ដោយមាន​ការងឿងឆ្ងល់ ចំពោះ​នាង​តូច​ដែល​បាន​កាន់​លុយ​មក​យ៉ាងច្រើន ដើម្បី​ទិញ​ទូរស័ព្ទ​ថ្មី​បែបនេះ អ្នកលក់​ក៏បាន​សួរ​ទៅកាន់​ភ្លាមៗ​ថា តើ​នាង​តូច​នឹង​មានបំណង​ប្រើប្រាស់​វា​ដើម្បី​យកទៅ​លេង​ហ្គេម​មែន​ទេ ខណៈដែល​ក្មេងៗ​ភាគច្រើន​កំពុង​ងប់​ង​ល់​នឹង​រឿង​សឹង​មិន​លោះ​ថ្ងៃនោះ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ម្ចាស់​ហាង នាង​តូច​ក៏បាន​បញ្ជាក់ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​អត់​ទេ​មីង​! ខ្ញុំ​ត្រូវការ​វា ដើម្បី​ខ្ញុំ​អាច​ចូលរួម​ជាមួយ​ភក្តិ​ភក្តិ​របស់ខ្ញុំ ដើម្បី​រៀន​តាម​អន​ឡាញ​» ។​

​ខណៈនោះ​ផងដែរ ជីតា​របស់​នាង ដែល​បានមក​ជាមួយ បាន​ទៅកាន់​អ្នកលក់​ថា តើ​អាច​ឲ្យ​ពួកគេ​បង់លុយ​បែបនេះ​បានទេ ដោយ​បារម្ភ​ថា ហាង​នឹង​ទទួលយក​ការ​ទូរ​ទាត់​តាមរយៈ​កាត​ឥណទាន​តែប៉ុណ្ណោះ​។ ភ្លាមៗ​នោះ អ្នកលក់​ក៏បាន​តប​ទៅវិញ​ថា មិន​អី​ទេ​លោកតា អាច​ទទួលយកបាន បើទោះជា​ពុំ​គ្រប់គ្រាន់​ក៏ដោយ​។​

​រឿងរ៉ាវ​នេះ​បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ដូចជា​ភ្លើង​ឆេះ​ព្រៃ ដោយ​បង្ហាញ​ពី​របៀប​ដែល​ការរៀន​តាម​អេ​ឡិច​ត្រូ​និ​ច អាចជា​ឯកសិទ្ធិ​ច្រើនជាង​ជម្រើស​សម្រាប់​កូន​ក្រីក្រ ដែល​មិនអាច​មានលទ្ធភាព​ប្រើប្រាស់​ឧបករណ៍​ចាំបាច់ ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​សិក្សា​តាម​អ៊ីនធឺណិត​។ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណែ​ត​ជាច្រើន​បាន​រិះគិត​អំពី​ការពិត​នេះ​ដោយ​ចង្អុល​បង្ហាញថា មិនមែន​គ្រប់គ្នា​អាច​ងាយ​រៀន​តាម​អ៊ីនធឺណិត​ទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×