Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​ស្រុក​ឯក​ភ្នំ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ​ម​មួយគ្រឿង ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​ឡើង កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវភ្លោះ ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ប្រាក់ ពន្លឺ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រ​
​តិ​ប​ត្តិ​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់​ទម្ងន់​១៧០,៤៣​ក្រាម ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង ជញ្ជីង​ស​
​ម្រា​ប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួនទៀត ។
​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿង បាន​បញ្ជាក់ថា អនុវត្តតាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​ពី​លោក គី វណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង ក៏​ដូច​មតិ​ណែនាំ​ជំនាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿង លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ រួមជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល រួមជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការ​ចុះ​ប្រតិបត្តិការ បង្ក្រាប​មុខសញ្ញា​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ចំណុច​ផ្លូវភ្លោះ ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​ការិយាល័យ​ជំនាញ​បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×