Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ទទួល​ថវិកា​ក្នុង​ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៧ ពី​សប្បុរសជន​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​អញ្ជើញ​ទទួល​ថវិកា​មនុស្សធម៌ ពី​សប្បុរសជន ក្នុងឱកាស​ខួប​លើក ទី​១៥៧ ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ ” ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា ” នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ថ្លែងអំណរគុណ​ការ​ចំពោះ​វិភាគទាន​ពី ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ជា​សប្បុរសជន​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​វិភាគទាន​ជាមួយ​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​។​

​លោកជំទាវ​ក៏បាន​បន្តទៀតថា មូលនិធិ​ដែល​សាខា​ទទួលបាន​ពី​សប្បុរសជន​ក្នុង​ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០​នេះ បាន​ជួយ​ឱ្យ​សាខា​អាចធ្វើ​ប្រតិបត្តិការ​ការងារ​មនុ​ស្ស​ធម៌ ដោយ​ពុំមាន​ការរើសអើង​សំដៅ​រួមចំណែក​ជួយ សង្គ្រោះ​ជីវិត​មនុស្ស ការកសាង​ភាព​ធន់​ទៅនឹង​គ្រោះមហន្តរាយ​ផ្សេងៗ ការកាត់បន្ថយ អត្រា​ឈឺ និង​ស្លាប់​នៃ​មាតា និង​ទារក កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ​នៃ​តម្លៃ​មនុស្សធម៌ សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ និង​វប្បធម៌ អហិង្សា​នានា​នៅ ក្នុង​ខេត្តស្វាយរៀង ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត សង្ឃឹម​នឹង​ជឿជាក់ថា សប្បុរសជន និង​បន្ត​ចូលរួម​វិភាគទាន​បន្ត​ទៀត ដើម្បី ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​៕

​ដោយ​៖​សហការីCEN

    

spot_img
×