Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសុក្រ ទី ០៥ ​ខែមិថុនា ​ឆ្នាំ​ ២០២០

spot_img

ឆ្នាំជូត

​​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ឡើយ ពីព្រោះថា​មិនអាច​ដំណើរការ​បានល្អ ពិសេស​នៅ​ជួប​ឧបសគ្គ​ច្រើន​ថែមទៀត​។​

ជំនួញ ៖ លោកអ្នក​មិនត្រូវ​យក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​បន្តិច​ទើប​ប្រសើរ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​ជាង​នេះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​​​ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។

ជំនួញ ៖ ​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។

ស្នេហា ៖ កំលោះ​ក្រមុំ​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

ឆ្នាំខាល

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។

ជំនួញ ៖ ​​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់​ក្នុង​មុខរបរ​។​ការរស់នៅ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ក្នុង​គ្រួសារ​ណាស់​គប្បី​អត់ធ្មត់​បន្តិច​ទើប​គ្មាន​ហេតុការណ៍​មិនល្អ​ណាមួយ​ឡើង​។​

ស្នេហា ៖ ប្តីប្រពន្ធ កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ទេ៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​​ ​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​និង​ពិសេស​បញ្ហា​ខ្លះ​អាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង​ដើម​ថែមទៀត​។

ជំនួញ ៖ ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំរោង​

​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ លោកអ្នក​អាច​កើត​បញ្ហា​ជម្លោះ​វិវាទ​ឬ​មានទំនាស់​សម្តី​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​

ជំនួញ ៖ ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី​ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។

ជំនួញ ៖ ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំមមី​

​​​​​រាសី​ស្រុតចុះ​។

ការងារ ៖នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​និង​មិនត្រូវ​ធ្វើ​អ្វី​សំខាន់​ឡើយ​ ពីព្រោះ​ថា​ផល​មិនល្អ​ងាយ​កើតឡើង​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​ទំនាក់ទំនង​អ្វី​តែង​ជួប​នូវ​ភ្លើង​ក្រហម​និង​មានការ​បាត់បង់​ប្រាក់កាស​ច្រើន​ថែមទៀត​។

ជំនួញ ៖ ​​ថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។

ស្នេហា ៖ ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បាំង​មុខ ៕

​ឆ្នាំមមែ​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោត​ស​សើ​រដែរ​។

ជំនួញ ៖ ​​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​

ជំនួញ  ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំង​ពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា​

​​រាសី​ស្រុតចុះ​។

ការងារ ៖​ ​​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឬ​បើករថយន្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​។​ក្រៅពីនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​មិន​សប្បាយចិត្ត​ថែមទៀត​។​

ជំនួញ ៖ បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ ពោះម៉ាយ​មេម៉ាយ​ ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ចាត់ចែង​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំកុរ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ផ្តល់​ផល​ល្អ​សម្រាប់​ទំ​នាក់​ទំនង​ការងារ​ឬ​ចាត់ចែង​ការងារ​អ្វីមួយ​ផង​។​

ជំនួញ ៖ តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

spot_img
×