Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​ផែនការ​តឹងរឹង​ដោយ​មិន​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ មន្ត្រីរដ្ឋបាល​រាជធានី​បានបញ្ជាក់​ថា​៖​ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ចរាច​រណ៏ និង​បញ្ហា​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​អាក្រក់​ឡើង និង​ស្មុគស្មាញ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ធ្វើចរាចរ​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ​ទៀត​ទេ​។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជីវករ​លក់​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៥​ខែ​មករា លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើក​ប្រសាសន៍​ណែនាំ​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មក​បញ្ជាក់ថា​៖​ចាប់ពី​ថ្ងៃនេះ​ត​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​មាន​ការចេញ​ប័ណ្ណ​សម្រាប់​រថយន្ត​ចូល​ក្រុង​ពេល​ថ្ងៃ​ទៀត​ទេ​ដោយសារ​រថយន្ត​ធំ​ទាំង​នោះ​បង្ក​ការកកស្ទះ​ចរាចរ បាត់​សណ្តាប់ធ្នាប់​កាន់តែខ្លាំង​។​

​លោក​អភិបាលរង​បានឲ្យដឹង​ទៀតថា​៖​កាល​ពី​អណត្តិ​អភិបាលមុន គឺ​មាន​ការចេញ​ប័ណ្ណ​ឲ្យ​រថយន្ត​ធំ​ចូល​ក្រុង​បាន​នៅ​ពេល​ថ្ងៃ តែ​ពី​ពេលនេះ​ទៅ​គឺ​មិន​មាន​ទៀត​ទេ​។​

ពាក់ព័ន្ធ​បញ្ហា​ចរាចរ​នេះ​លោក​វរសេនីយ៍ឯ​កចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បាន​យកចិត្តទុកដាក់ និង​គោរព​ច្បាប់​ចរាចរ​នេះ​។​ជាមួយគ្នានេះ​លោក​ស្នងការរង ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​លក់​ម៉ូតូ​ទាំងអស់ ត្រូវ​តែ​លក់​ម៉ូតូ​ព្រមទាំង​ថែម​មួកសុវត្ថិភាព ក៏​ដូច​ស្លាក់​លេខ​ដល់​អ្នក​ទិញ​តែម្តង​ដើម្បី​ឲ្យ​អ្នក​ទិញ​ទាំង​នោះ​គោរព​ច្បាប់​ចរាចរ ក៏​ដូច​សហការ​ជាមួយ​អាជ្ញាធរ​ផងដែរ​។​

​ទាក់ទិន​នឹង​រថយន្ត​ធំ​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យដឹងថា​៖​រហូតមកដល់​ពេលនេះ រថយន្ត​ធំ​ដែល​បាន​ចុះបញ្ជី​រួច​មាន​ជាង​១​ម៉ឺន​គ្រឿង​ក្នុង​ទីក្រុង​។​គេ​តែង​សង្កេតឃើញថា ៖​កន្លង​មក​រថយន្ត​ធំ​ទាំង​នោះ​តែង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ ប៉ះពាល់​បរិស្ថាន សោភ័ណភាព​ទីក្រុង បង្ក​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ថែមទៀត​ដោយសារ​តែ​ភាព​អាណាធិបតេយ្យ​បើកបរ​ចូលក្នុង​ទីក្រុង​ដោយ​រថយន្ត​ធំ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​។​ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ អាជ្ញាធរ​នឹង​មាន​វិធានការ​ផ្លូវ ច្បាប់​ជា​ថ្មី​ក្រោយ​ពីធូ​រលុង​មួយរយៈ និង​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងឡាយ​ចូលរួម​អនុវត្ត​តាម​ការជូនដំណឹង​របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោ​កងោយ​មាន​ប្រសិទ្ធភាព​៕ ដោយ​៖​កូឡាប​

 

spot_img
×