Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រង់ទិស ការគ្រប់គ្រង​រដ្ឋបាលដល់​មន្ត្រី​តាម​បណ្តាក្រុង ស្រុក ក្នុង​ខេត្ត​ស្ទឹង​ត្រែ​ង្ឋ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​

spot_img

ស្ទឹងត្រែង​:​លោក​ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​តម្រង់ទិស​ស្តីពី​”​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក​” នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​

វគ្គ​ទម្រង់​ទិស​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត និង​មានការ​ចូលរួម​ពី​សំណាក់ ប្រធាន​ប្រឹក្សា​ក្រុង ស្រុក គណៈ​អភិបាលក្រុង ស្រុក ព្រមទាំង​មន្ត្រី​មកពី​តាម​បណ្តាល​ក្រុង ស្រុក​ទាំង​៦ ក្នុង​ខេត្តស្ទឹងត្រែង​សរុប​ចំនួន ១៨០​នាក់​។​

លោក ម៉ុម សារឿន បាន​មានប្រសាសន៍ថា​ ​វគ្គ​តម្រង់ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ដែល​បាន​រៀបចំឡើង​នាពេលនេះ គឺជា​វគ្គ​ពិសេស​មួយ​សម្រាប់​ផ្តល់នូវ​ចំណេះដឹង​សម្រាប់​ជា​ជំនួយស្មារតី​ដល់​សិក្ខាកាម​។ សិក្ខាកាម​ទាំងអស់​អាចបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

ជាមួយ ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និង​បរិ​យា​ប័ន្ន សំដៅ​បង្កើត​ជំរុញ និង​ធ្វើ៎​ឲ្យ​មាន​ចីរភាព​ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ ព្រមទាំង​រួមចំណែក​បាន​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​៕​

ដោយ ៖ សុខុម​

spot_img
×