Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​អគារ​ថ្មី​នៃ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់ ដែលមាន​ទំហំ​ប្រមាណ ១,៦​ហិកតា និង​មាន​កម្ពស់​ចំនួន​៥​ជាន់ ទំហំ​សំណង់​អាគារ​ជាង ៥០.០០០​ម៉ែត្រក្រឡា តម្លៃប្រមាណ៤០លានដុល្លារ ដែល​ពេលនេះ​សាងសង់​ជិត​រួចរាល់​ទាំងស្រុង​ហើយ គឺ​បាន​ប្រមាណ​៩៥%​។ អគារ​នេះ​ត្រូវបាន​សាងសង់ឡើង​ជាមួយនឹង​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ ដែល​ខាងក្រៅ​អគារ​ទាំង​​មូល​ត្រូវបាន​រំលេច​ទៅដោយ​ពណ៌​ស ដែលជា​និមិត្តរូប​នៃ​ភាពស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន​។​

​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគត​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ បានក្លាយ​ទៅជា​គណបក្ស​នយោបាយ​មួយ ដែល​បាន​បំពេញ​បេ​សក​កម្ម​យ៉ាងសកម្ម​ជាទីបំផុត ដើម្បី​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា​។ គ

ណបក្ស​ប្រជា​​ជនកម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង​​និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​៕​

ដោយ​៖​កូ​ឡាប​

spot_img
×