Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ពោធិ៍សាត់ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង និង​សម្រួលការ​ធ្វើដំណើរ​

spot_img

​ពោធិ៍សាត់​៖ ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​សារមន្ទីរ​ខេត្តពោធិ៍សាត់ ត្រូវបាន​ពិនិត្យ និង​អនុម័ត​ស្ថាបនា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១២ ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​វេទិកា​សាលាខេត្ត​ពោធិ៍សាត់ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ក្រុង​ពោធិ៍សាត់ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ​។​

​កិច្ចប្រជុំ​ខាងលើ ដឹកនាំ​ដោយ​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​

យោងតាម​ព័ត៌មាន នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​ថ្មីស្រឡាង​នេះ នឹងត្រូវ​សាងសង់ឡើង​ក្នុង​ឆាប់ៗ​ខាងមុខ ស្រប​ពេលដែល​ច្រាំង​ស្ទឹង និង​សួនច្បារ ១៤​មករា ត្រូវ​បាននិងកំពុង​ស្ថាបនា​ជិត​រួចរាល់​ហើយ​។

​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​លើកកម្ពស់​សោភ័ណភាព និង​មុខមាត់​ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះ​ក៏បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បន្ថែមថា ខេត្ត​ក៏មាន​គម្រោង​កែលម្អ​សោភ័ណភាព​ក្រុង ឱ្យមាន​លក្ខណៈ​ទាក់ទាញ និង​ស្រស់បំព្រង តាមរយៈ​ការដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សំខាន់ៗ តាម​ទីសាធារណៈ​ក្នុង​ក្រុង​ពោធិ៍សាត់ ព្រមទាំង​មាន​គម្រោង​បន្ថែម ជុំវិញ​ការដាំ​ដើមឈើ នៅ​អម​សង្ខាង​ផ្លូវ​វាង​ក្រុង​ផងដែរ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×