Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​អា​បែន​ដឹក​ខ្សាច់​រេ​ចង្កូត ទៅបុក​រថយន្ដ​កូរ៉េ ដែល​កំពុងធ្វើដំណើរ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ គាប​ជាប់​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ដ​ដឹក​ខ្សាច់​មួយគ្រឿង​រេ​ចង្កូត​មក​បុក​នឹង​រថយន្ដ​កូរ៉េ​មួយ ដែល​ធ្វើដំណើរ​បញ្ច្រាស​ផ្លូវ​គ្នា បណ្ដាល​រង​ការខូចខាត​ខ្ទេច​ខាងមុខ នៃ​រថយន្ដ​យ៉ាងដំណំ គាប​ជាប់​ព្រូ​រថយន្ត​ម្នាក់ និង​ម្នាក់ទៀត​របួស​ជើង ចំណែកឯ​រថយន្ត​ដឹក​ខ្សាច់​បាន​បន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​ទៀត អូស​ទៅមុខ​ជិត​៤០​ម៉ែត្រ​ទៀត​ទើប​អស់​ល្បឿន ។ ករណីនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​មែត្រ មុខ​ការិយាល័យ​លក់​ផ្ទះ​បុរី​ប៉េង​ហ៊ួ​ត ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បែន​ដឹក​ខ្សាច់​មួយគ្រឿង ពណ៌​ស្លែ​កពាក់​ផ្លាកលេខ​ភ្នំពេញ​3E-5982 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុចកើតហេតុ ដោយ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន និង​ដឹក​ខ្សាច់​ធ្ងន់​ផង ក៏​រេ​ចង្កូត​ទៅ​ចូល​កន្លង​ផ្លូវ​មួយទៀត បណ្ដាល​ឲ្យ​ទៅបុក​រថយន្ដ​កូរ៉េ​មួយគ្រឿង ក្បាល​ពណ៌​ខៀវខ្ចី​ពាក់​ផ្លាកលេខ យ 1394.​ភព​3 ដែល​ធ្វើដំណើរ​បញ្ច្រាស​ផ្លូវ​គ្នា​ពេញទំហឹង រង​ការខូចខាត​ខ្ទេច​មុខ​រថយន្ដ​គាប​ជាប់​កៃ​កុង​រថយន្ដ​ម្នាក់​របួស និង​ម្នាក់ទៀត​បាក់ជើង ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​កៃរ​ថយ​ន​បង្ក​បាន​ចុះ​ពី​រថយន្ដ​គេចខ្លួនបាត់​សម្រាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​ចំណុចកើតហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង យក​រក្សាទុក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ដ​បង្ក ដូចជា​អ្នកដំណាង​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ ភ​ត្រា និង​សា​ម៉េ​ត​

spot_img
×