Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​យុត្តិធម៌ និង​ឯកអគ្គរដ្ឋទូត​ចិន សម្តែង​នូវ​ក្តីបារម្ភចំពោះ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ រវាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ក្តីបារម្ភ ចំពោះ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 ទាំង​លើ​វិស័យសេដ្ឋកិច្ច ទាំង​លើ​វិស័យ​សង្គមកិច្ច ហើយ​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​បង្ហាញ​នូវ​ការយក​ទឹកចិត្ត ក្នុង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​

​នា​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​កិច្ចការ​មួយចំនួន ជាមួយ​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នាពេល​កន្លងមក ដោយ​រួមបញ្ចូល​ការអភិវឌ្ឍ​ធនធានមនុស្ស ការអនុវត្ត​ច្បាប់ និង​ការពង្រឹង​សន្តិសុខ​សង្គម​។

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​សម្តែង​នូវ​ក្តីបារម្ភ ចំពោះ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 ទាំង​លើ​វិស័យសេដ្ឋកិច្ច ទាំង​លើ​វិស័យ​សង្គមកិច្ច ហើយ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​បង្ហាញ​នូវ​ការយក​ទឹកចិត្ត ក្នុង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន បាន​សម្តែង​នូវ​ការគាំទ្រ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត តាមរយៈ​កិច្ចសហការ​លើ​ការអនុវត្ត​ច្បាប់ ការកសាង​សមត្ថភាព និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាអាទិ៍​៕​

ដោយ​៖​កូ​ឡាប​

spot_img
×