Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវចម្រុះ គឺ​ចាំបាច់​សម្រាប់​ជីវិត​

spot_img

​ភ្នំពេញ​៖ ជីវចម្រុះ គឺ​ចាំបាច់​សម្រាប់​ជីវិត​។ ភពផែនដី និង​សេដ្ឋកិច្ច​របស់​យើង ពឹងផ្អែក លើ​ជីវចម្រុះ​នេះ​។ នៅពេល​ធម្មជាតិ​មាន​សុខ​ភាពល្អ​ស្រស់បំព្រង វា​ផ្តល់​ការ ការពារ​និង​ការផ្គត់ផ្គង់​ដល់​យើង​។​

​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (European Union in Cambodia) នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០ បានចេញ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ថ្ងៃនេះ ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក គឺជា​ថ្ងៃ​ដ៏​ពិសេស សម្រាប់​សកម្មភាព​បរិស្ថាន​។ ប្រធានបទ​ក្នុង ឆ្នាំ ២០២០ គឺ ជីវចម្រុះ – ការព្រួយបារម្ភ ដែល​ត្រូវ​ដោះ ស្រាយ​ជាបន្ទាន់ និង​ជា​ចាំបាច់​។ តើ​ព្រោះ​ហេតុអ្វី​?

​សហភាព​អឺរ៉ុប បាន​លើកឡើងថា ជីវចម្រុះ គឺ​ចាំបាច់​សម្រាប់​ជីវិត​។ ភពផែនដី និង​សេដ្ឋកិច្ច​របស់​យើង ពឹងផ្អែក លើ​ជីវចម្រុះ​នេះ​។ នៅពេល​ធម្មជាតិ​មាន​សុខ​ភាពល្អ​ស្រស់បំព្រង វា​ផ្តល់​ការ ការពារ​និង​ការផ្គត់ផ្គង់​ដល់​យើង​។​

​ទោះយ៉ាងណា​ក៏ដោយ​យើង​កំពុង​បាត់បង់​ធម្មជាតិ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយសារតែ​សកម្មភាព​របស់​មនុស្ស​ដែល​មិនមាន​និរន្តរភាព​។ ចំនួន​សត្វព្រៃ នៃ​ពិភពលោក បាន​ធ្លាក់ចុះ​ចំនួន ៦០ ភាគរយ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង ក្រោយនេះ​។ ដល់ពេល​ដេ​ល​យើង​ត្រូវ​អភិរក្ស​ជីវចម្រុះ​ហើយ​!​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃទី​៥ ខែមិថុនា ជា «​ទិវា​បរិស្ថាន​ជាតិ​» តាមរយៈ​អនុក្រឹត្យ​លេខ​១៥ អនក្រ​-​បក ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៩៦​។ ជាមួយនឹង​សេចក្តីអនុម័ត​នេះ ក្រសួងបរិស្ថាន បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ រួមជាមួយ​នឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥​មិថុនា ជា​រៀងរាល់ឆ្នាំ​។​
​នៅ​ឆ្នាំ​២០២០​នេះ ប្រធានបទ​របស់​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា គឺ «​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​»​។​
​តើ​ជីវចម្រុះ​មាន​សារសំខាន់​ដល់​យើងទាំងអស់គ្នា​ដូចម្តេច​? តើ​ការអភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​កំពុង​អនុវត្ត​ដូចម្តេច​? តើ​ការផ្សព្វផ្សាយ​ពង្រឹង​ចំណេះដឹង​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា មាន​តួនាទី​សំខាន់​ដូចម្តេចខ្លះ​?

​លោក​នេ​ត ភក្ត្រា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​២៧ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពិភពលោក ៥ មិថុនា​។ នៅ​ឆ្នាំ​២០២០​នេះ ប្រធានបទ​របស់​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​គឺ «​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​»​។​
​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​តាម​បណ្តាញ​អន​ឡាញ ដែល​នៅ​ក្នុងនោះ​មាន​សិក្ខាសាលា​តាម​កម្មវិធី​zoom meeting ការផលិត​កិច្ចពិភាក្សា ផ្សព្វផ្សាយ​ឯកសារ​អប់រំ និង​ផ្ទាំង​បដា​រូបភាព​បរិស្ថាន និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍​នានា ក្នុង​គោលបំណង លើកទឹកចិត្ត​ឱ្យ​សាធារណជន នៅ​ទូទាំងប្រទេស គ្រប់​រាជធានី​-​ខេត្ត ចូលរួម​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ប្រព្រឹត្តិ​ទៅ​យ៉ាង​ផុសផុល​ប្រកបដោយ​ផ្លែផ្កា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​បរិស្ថាន សំដៅ​លើកកម្ពស់​សុខភាព​សាធារណៈ គិ​ច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ឆ្នាំ ២០២០ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​ប្រជាជាតិ នានា​ក្នុងការ​អភិរក្ស​និង​ស្តារ​ជីវចម្រុះ​ឡើងវិញ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×