Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ បានធ្វើការ​ពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​២ ដែល​នៅសល់​កាលពី​ម្សិលមិញ​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១១​រូប​។

​សម័យប្រជុំ​រដ្ឋសភា​នា​ថ្ងៃនេះ​បានធ្វើ​ការពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​២ ដែល​នៅសល់ កាលពី​កិច្ចប្រជុំ​ម្សិលមិញ​នេះ មានដូចជា​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ។ សេចក្តីព្រាងច្បាប់​នេះ មាន ៦​ជំពូក និង ៤៤​មាត្រា ដែលមាន​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ និង​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។

២- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩​។ សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ដែលមាន ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។

​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦ នា​ថ្ងៃនេះ នឹង​ផ្សាយ​ជូន​នៅពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​៕

ដោយ​៖​កូ​ឡាប​


spot_img
×