Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាច​បាត់​រូបថត និង​វីដេអូ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​… លោកអ្នក​អាច​រក្សាទុក​នៅក្នុង Google Drive បាន​

spot_img

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃនេះ​ទៅ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទូទាំង​ពិភពលោក​អាច​ផ្ទេរ​រូបថត និង​វីដេអូ របស់​ពួកគេ​ទៅ Google Drive បាន​យ៉ាង​ងាយស្រួល​។ ការដាក់​ឱ្យប្រើ​មុខងារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា Data Transfer Project រវាង​ក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យ​អ្នកប្រើប្រាស់​ងាយស្រួល ក្នុង​ការផ្ទេរ​ទិន្នន័យ ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយទៀត ដោយ​មិនចាំបាច់​ត្រូវតែ​នៅ​ប្រើ​ក្រុមហ៊ុន​តែមួយ​រហូត​។​

​បើតាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០ ម្យ៉ាងវិញទៀត នេះ​ក៏​អាចជួយ​អ្នកប្រើប្រាស់​រក្សាទុក​ទិន្នន័យ កុំឱ្យ​បាត់បង់​នៅពេលដែល​គណនី​ណាមួយ​នោះ ត្រូវបាន​គេ​លួច​ចូល ហើយ​បំផ្លាញ​ទិន្នន័យ​ទាំងអស់​ចោល​នោះ​។​

​ដើម្បី​ផ្ទេរ​ទិន្នន័យ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ទៅ Google Drive លោកអ្នក​អាច​ចូលទៅក្នុង Settings របស់​ហ្វេ​ស​ប៊ុ​ក​ដូចខាងក្រោម​៖
– នៅ​ផ្នែក​ខាងស្តាំ ចុច​លើស​ញ្ញា “​គំនូស​៣​លើ​គ្នា​” – ចុច​លើ​ពាក្យ Settings – ចុច​លើ​ពាក្យ Transfer a Copy of Your Photos or Videos – ចុច​លើ Choose Destination -> រើសយក Google Photos – ចុច Next ហើយ Login ចូល Google Drive​។​
​លោកអ្នក​អាច​ផ្ទេរ​បានតែ​រូបថត ឬ​វីដេអូ ប៉ុន្តែ​មិនអាច​ផ្ទេរ​ម្តង​ទាំង​រូបថត និង​វីដេអូ ក្នុងពេល​តែមួយ​បានទេ​៕

ដោយ​៖​កូ​ឡាប​

spot_img
×