Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​ចិត្ត​! ខាង​ក្រៅ​មិន​ទាន់​​ស្ងប់ ឥឡូវ​ចូលដល់​ក្រុមយុវ​ជន​​ជំទង់ៗ​បង្កើត​ភាព​​វឹក​វរផ្ទុះ​ពេ​ញ​អ៊ីនធឺ​ណិត​ ជាមួយ​ល្បែង​ឡ​ប់ៗ​ ‘G​eorg​e​ F​loy​d ​C​hallenge’​

spot_img

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចហើយ ចំពោះ​ករណី​នៃ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ដោយសារ​ប៉ូលិស​៤​នាក់ យក​ជង្គង់​សង្កត់​.​ក ដែល​ផ្តើមចេញពី​រឿង​ចោទប្រកាន់​ទិញ​បារី ជាមួយ​លុយ​ដុល្លារ​ក្លែងក្លាយ ២០ ដុល្លារ បង្ក​ឲ្យ​មហាជន​ផ្ទុះ​កំហឹង ចេញមក​ធ្វើបាតុកម្ម​កក្រើក​ទូទាំងប្រទេស​អាមេរិក ដែល​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​។​

​ទោះយ៉ាងណា រហូតមក​មកទល់ពេលនេះ ការធ្វើ​បាតុកម្ម​ហាក់​នៅ​ពុំទាន់​ស្ងប់​នោះទេ ដោយ​ក្នុងនោះ មាន​មនុស្ស​មួយចំនួន ក៏បាន​យក​ហេតុការណ៍​ដ៏​អាក្រក់​នេះ មកលេង​សើច ដោយ​ចាត់ទុកជា​ផ្នែក​មួយ​ដែល​ពួកគេ​ដាក់ឈ្មោះថា «George Floyd Challenge» ។​

​រូបភាព​យក​ជង្គង់​សង្កត់​លើ​.​ក​មិត្ត​របស់ខ្លួន ដែលជា​ការធ្វើ​ត្រាប់​ឡើងវិញ ចំពោះ​វិធី​ដែល George Floyd ត្រូវបាន​សម្លាប់ បាន​កំពុង​រីក​រាលដាល​ពាស​ពេញ​សង្គម បង្ក​ឲ្យ​មាន​ភាព​វិក​វរ​កាន់តែខ្លាំង​ក្នុងចំណោម​អ្នក​និយម​លេង​អ៊ិន​ធឺ​ណិ​ត​។​

​ទិន្នាការ​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង នៅពេលដែល​ក្មេងប្រុស​ជំទង់ៗ​៣​នាក់ នៅ​អង់គ្លេស ត្រូវបាន​ចាប់ខ្លួន​និង​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​ល្មើ​សបែប​ស្អប់ខ្ពើម ចំពោះ​ការធ្វើ​តាមរបៀប​ដ៏​គួរឱ្យខ្លាច​ដែល Floyd បាន​ស្លាប់​, នេះ​បើ​យោងតាម The Ny Post​។​

​ប៉ុន្តែ​មិនយូរប៉ុន្មាន​រូបថត​ប៉ុន្មាន​សន្លឹក​ទៀត ក៏បាន​លេច​ចេញមក ដោយ​អះអាងថា​ជា​ផ្នែក​មួយ​នៃ “George Floyd Challenge”​។​

​ទោះយ៉ាងណា ករណី​លេងសើច​បែប​ឡប់ៗ​នេះ ឃើញថា​កំពុង​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងចំណោម​អ្នក​និយម​លេង​អ៊ិន​ធឺ​ណិ​ត ដែល​កំពុង​អំពាវនាវ​រក​អត្តសញ្ញាណ​បុគ្គល​ដែល​ពាក់ព័ន្ធ​។

​ដោយសារតែ​មានការ​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ ឥឡូវនេះ គេ​សង្កេតឃើញថា និន្នាការ​នេះ​ហាក់​មិន​រាលដាល​នៅលើ​អ៊ីនធឺណិត​ទៀត​ទេ ព្រោះ​រូបភាព​ថ្មី​នៃ​ល្បែង​នេះ​ដូចជា​លែង​លេចចេញ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×