Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៣​នាក់ ពេល​ពួកគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​គូថ​រថយន្ត​ចំ​ពីក្រោយ​

spot_img

​ស្រុក​ស្នួល​៖ ជនរងគ្រោះ​ប្រុស​-​ស្រី​៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​និង​កន្លែង កើតហេតុ ខណៈ​ពួកគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​គូថ​រថយន្ត​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់ នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល កាលពី​យប់​ថ្ងៃទី​៥ ខែមិថុនា ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង​នេះ បើកបរ​ដោយ​ឈ្មោះ​រិ​ន ប៊ុន​រឿន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) នឹង​អ្នករួមដំណើរ ពីរ​នាក់ ទី​១ ឈ្មោះ នី ស្រី​ទូច ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រវ៉ា​ញ ឃុំ​២​ធ្នូ ស្រុក​ស្នួល (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ទី​២ ឈ្មោះ សៅ វណ្ណឌី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​)​។​

​ក្រោយ​កើតហេតុ​ការណ៍ រថយន្ត​ដែល​ចត​ស្ងៀម និង​ត្រូវ​ក្រុម​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក រហូត​ស្លាប់បាត់​បង់ជីវិត​ទាំង​៣​នាក់ បាន​បើក​ចេញពី​កន្លែងកើតហេតុ ដើម្បី​គេចខ្លួន តែ​នគរបាល​កំពុងតែ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​៕

ដោយ​៖​កូ​ឡាប​

spot_img
×