Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​

spot_img

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ក្មុង​ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​នៅលើ​កណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​​ប៉ូលីស​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​ស៊ីណា ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2.S. 48 40 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដូច្នេះ បើ​បងប្អូន​ណា​បាត់​សមាជិកគ្រួសារ សូម​ទំនាក់ទំនង​ជាមួយ​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​តាមរយៈ​ទូរស័ព្ទ​លេខ 012783991 ; 0883119167 ។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ​​ដោយ​៖ ចៅ​សន

 

spot_img
×