Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ន័​រ​វែ​ស ផ្តល់ជំនួយ​ជាង ៥ លាន​ដុល្លារ បន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​មីន បានចេញ​ប្រកាស​ព័ត៌មាន​ថា ប្រទេស​ន័​រ​វែ​ស បន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា​ប្រមាណ​ជាង ៥ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៤​ឆ្នាំ បន្តទៀត​។ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឱ្យ​លោក Zlatko Vezilic ប្រធាន​គម្រោង Humanitarian Disarmament របស់​អង្គការ NPA ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​រយៈពេល ៤​ឆ្នាំ នៅ​កម្ពុជា​។​

​ប្រទេស​ន័​រ​វែ​ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​ដល់​ការ​បោសសម្អាត​មីន​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា ជា​ករណី​ពិសេស​ដែល​ប្រទេស​ន័​រ​វែ​ស ផ្តោត​យកចិត្តទុកដាក់​ខ្ពស់ និង​បន្ត​ផ្តល់ជំនួយ​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក បន្ថែមទៀត សម្រាប់​ការងារ​បោសសម្អាត​មីន​រយៈពេល ៤​ឆ្នាំ ខាងមុខ​។​

​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ន័​រ​វែ​ស ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា រួម​មានការ​ផ្តល់ជំនួយ​បោសសម្អាត​មីន ការកសាង​សមត្ថភាព​ថ្នាក់ជាតិ ការគ្រប់គ្រង​ទិន្នន័យ​មីន និង​ចូលរួម​ជា​ប្រតិបត្តិ​ករ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​ភូមិភាគ​ឦសាន ផងដែរ​។​

​អង្គការ NPA គឺជា​អង្គការ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ដែល​បាន​បណ្តុះបណ្តាល​សុនខ​ហិត​មីន និង​បាន​ជួយ​ដល់​មជ្ឈមណ្ឌល​ស៊ីម៉ាក់ លើ​ការ​ការងារ​បោសសម្អាត​មីន​ដោយ​សុនខ​នៅ​កម្ពុជា​៕

​ដោយ​៖​កូ​ឡាប​

spot_img
×