Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

QHR បាន​ត្រៀមខ្លួន​ក្លាយជា​អ្នក​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង ផ្នែក​ធនធានមនុស្ស​បែ​ប​ថ្មី នៅក្នុង​ទីផ្សារ​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន QHR Solutions ដែលជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ សម្រាប់​ការគ្រប់គ្រង​ធនធានមនុស្ស នៅលើ​ខ្លោដ (cloud-base) ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ឥឡូវនេះ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន QHR Solutions​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។

​កាលពី​ខែកុម្ភៈ ឆ្នាំ​2020 កន្លងទៅនេះ ក្រុមហ៊ុន Enable Business Pte. Ltd. បាន​បើក​ដំណើរការ​អាជីវកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រើ​ពាណិជ្ជ​នាម​របស់ខ្លួន​ឈ្មោះថា QHR Solutions ដើម្បី​ជួយ​សម្រួល​ដល់​បណ្ដា​ក្រុមហ៊ុន​នានា នៅក្នុង​ការ​ជម្នះ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​នៅក្នុង​ការគ្រប់គ្រង​បច្ចេកវិជ្ជា និង​បេក្ខភាព​មាន​ទេពកោសល្យ ដែល​សព្វថ្ងៃនេះ​មាន​ក្រុមហ៊ុន​ជាច្រើន កំពុង​ជួបប្រទះ​នៅក្នុង​ទិដ្ឋភាព​អាជីវកម្ម ដែល​កំពុងតែ​មានការ​ប្រែប្រួល​មិន​ធ្លាប់មាន​ពីមុនមក​បែបនេះ​។ ក្រុមហ៊ុន​នេះ​បាន​នាំមក​នូវ​កម្មវិធី​សូ​ហ្វ​វែ​រ (Software) ដែលជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​ធនធានមនុស្ស (HRM) មាន​មុខងារ​រួមបញ្ចូល​គ្រប់​ជ្រុងជ្រោយ ពោលគឺ ចាប់ពី​ដំណើរការ​ដំបូង​រហូតដល់​ចប់ ដែល​ដំណើរការ​នៅលើ​ប្រព័ន្ធ​ខ្លោដ (cloud-base) ដើម្បី​ផ្ដល់ជូន​នូវ​ដំណោះស្រាយ​ផ្នែក​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ជាមួយនឹង​តម្លៃ​សមរម្យ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ប្រទេស​កម្ពុជា​ជាដើម​។

​កម្មវិធី​សូ​ហ្វ​វែ​រ (Software) គ្រប់គ្រង​ធនធានមនុស្ស​គ្រប់​ជ្រុងជ្រោយ​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​គាំទ្រ ដល់​ផ្នែក​ធនធានមនុស្ស​ក្នុងការ​ផ្ដោតទៅលើ​ការប្រើ​ក្រដាស​តិចជាង​មុន តែ​អាច​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​បរិមាណ​យ៉ាងច្រើន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ កម្មវិធី​សូ​ហ្វ​វែ​រ (Software) នេះ​មាន​ផ្ដល់ជូន​នូវ​អ៊ី​ន​ធឺ​ហ្វេ​ស​ងាយស្រួល​សម្រាប់​ប្រើប្រាស់ (intuitive interface), ម៉ូឌុល​លើកកម្ពស់​សមត្ថភាព ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចំណាយ ដែល​លោកអ្នក​អាចបំពេញ​កិច្ចការ​តាម​ការចង់បាន ក្នុង​រយៈពេល​ដ៏​ខ្លី​ត្រឹមតែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។

​កម្មវិធី QHR គឺជា​កម្មវិធី​សូ​ហ្វ​វែ​រ (Software) ដែល​ទទួលបាន​ការស្វាគមន៍​ជាច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់ និង​បានឈ្នះ​ពានរង្វាន់​ជា​បន្តបន្ទាប់ រួមមាន​ពានរង្វាន់​ក​ម្ម​វិធី​សូ​ហ្វ​វែ​រ​តាមដាន​បេក្ខភាព​ល្អ​បំផុត [​ពានរង្វាន់​ប្រាក់ ឆ្នាំ​2019] (Best Applicant Tracking Software-Silver Award 2019) ក្រុមហ៊ុន​ធនធានមនុស្ស​បង្កើត​ថ្មី​ល្អ​បំផុត [​ពានរង្វាន់​មាស ឆ្នាំ​2018] (Best HR Start-up Company-Gold Award 2018) និង​ពានរង្វាន់​ករណី​សិក្សា​សម្រាប់​ប្រឹក្សា​យោបល់​ផ្នែក​ធនធានមនុស្ស ប្រចាំឆ្នាំ​2018 (Human Resource Consulting Case Study of the Year 2018)​។​

​មិន​ខុសពី​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេង​ទៀតឡើយ កំណើនសេដ្ឋកិច្ច​គួរឱ្យគត់សម្គាល់​នាពេល​កន្លងមក​របស់​កម្ពុជា បាន​ធ្លាក់​ចុះថមថយ​ដោយសារតែ​ជំងឺ​កូ​វីដ​-19​។ ក្រុមហ៊ុន​ភាគច្រើន ជាពិសេស សហគ្រាស​ធុន​តូច និង​មធ្យម បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត ហើយ​ត្រូវតែ​ខិតខំ​ខ្នះខ្នែង​ធ្វើយ៉ាងណា ដើម្បី​ពុះពារ​ជម្នះ​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ​ឱ្យបាន​។ និយោជក​មួយចំនួន​បាន​ខំប្រឹង​សម្រប​ខ្លួន​ទៅនឹង​ស្ថានការណ៍​ជាក់ស្ដែង​តាមរយៈ​ការកាត់បន្ថយ​ចំនួន​បុគ្គលិក ឬ​កាត់​ប្រាក់ខែ​បុគ្គលិក​ត្រឹម​កម្រិត​ភាគរយ​ជាក់លាក់​ណាមួយ ដោយ​ឱ្យ​បុគ្គលិក​ឈប់សម្រាក​ដោយ​គ្មាន​ប្រាក់​ឈ្នួល​ថែម​ទៀតផង ខណៈដែល​ក្រុមហ៊ុន​នានា​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត បាន​បង្ខំចិត្ត​បិទ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ទាំងស្រុង​តែម្ដង​។ សម្រាប់​ក្រុមហ៊ុន​ទាំងឡាយណា ដែល​អាច​នៅ​បន្ត​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើការ​ងារ​ពី​ចម្ងាយ បញ្ហា​ប្រឈម​ទាំងនេះ​ក៏​នៅតែ​បន្ត​កើនឡើង​ដោយ​អាច​បង្ក​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារតែ​វិបត្តិ​សកល​ដ៏​ធំ​មហិមា​មួយ​នេះ​ដែល​យើង​គ្រប់គ្នា​សុទ្ធតែ​មិនអាច​ព្យាករណ៍​ដឹង​មុន​បាន​។​

​ការគាំទ្រ និង​គំនិត​ផ្ដួចផ្ដើម​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅក្នុង​ប្រទេស គឺជា​គន្លឹះ​ចាប់ផ្ដើម​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង ហើយ​បន្ទាប់មក ឈានដល់​ការបង្កើត​ប្រព័ន្ធ​អេកូ​អំណោយផល ដែលមាន​លក្ខណៈ​រួមបញ្ចូល និង​ការ​រចនា​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យចូល​រួម​នៅក្នុង​ការប្ដូរ​មកប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ជំនួស​វិញ​។ នេះហើយ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន QHR Solutions ចូលខ្លួន​មក​ផ្ដល់នូវ​ជំនាញ​ឯកទេស​របស់ខ្លួន ហើយ​នៅពេល​ក្រុមហ៊ុន​នានា​ប្រើប្រាស់​សេវាកម្ម​របស់​យើង ហើយ​ដំណោះស្រាយ​ទាំងនេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការសម្រេច​គោលដៅ និង​ការអនុវត្ត​ការផ្លាស់ប្ដូរ​មកប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​បានលើកឡើង​ខាងលើនេះ​ជាក់​ជាមិនខាន​។ ហេតុ​ដូច្នេះហើយ​ក្រុមហ៊ុន​នេះ នឹង​បន្សល់ទុក​នូវ​ឥទ្ធិពល​មួយ​ក្នុងនាម​ជា​អ្នក​កែប្រែ​របៀបរបប​ថ្មី នៅក្នុង​វិស័យ​គ្រប់គ្រង​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។​

QHR Solutions ផ្ដល់ជូន​នូវ​មុខងារ​ដ៏​ច្រើន​សម្បូរបែប ដែល​ពិតជា​ស័ក្ដិសម​សម្រាប់​ក្រុមហ៊ុន​ទាំងអស់ ក្នុងការ​ដំណើរការ​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​របស់ខ្លួន តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​តាម​ប្រព័ន្ធ​ឌីជីថល​។ មុខងារ​ទាំងនេះ​រួមមាន​មុខងារ​ជាច្រើន​ដែល​អាច​កែសម្រួល ទៅតាម​បរិបទ​ខាងក្នុង​ដើម្បី​ជួយ​បង្កើន​លទ្ធភាព​ក្រុមហ៊ុន នៅក្នុង​ការគ្រប់គ្រង​បុគ្គលិក​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​បុគ្គលិក​ងាយស្រួល​ប្រើប្រាស់ កម្មវិធី App នៅលើ​ទូរ​សព្ទ​ចល័ត​ឥតគិតថ្លៃ ប្រព័ន្ធគ្រប់គ្រង​បញ្ជី​ប្រាក់ខែ​ដោយ​ស្វ័យប្រវត្តិ មុខងារ​សុំច្បាប់​ឈប់សម្រាក មុខងារ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​តាមរយៈ​បច្ចេកវិជ្ជា​ចំណាំ​មុខ និង GPS ឯកសារ​ផ្ទៀងផ្ទាត់​ម៉ោង​ការងារ មុខងារ​រួមបញ្ចូល​នូវ​កម្មវិធី​សូ​ហ្វ​វែ​រ​គណនេយ្យ និង​ម៉ូឌុល​សិក្សា និង​អភិវឌ្ឍន៍​រួមបញ្ចូល​គ្នា​ប្រកបដោយ​សិទ្ធ​ភាព​ខ្ពស់បំផុត​។​

​ដោយមាន​ក្រុម​អ្នកជំនាញ​ឯកទេស​ខ្ពស់​សម្រាប់​ដោះស្រាយ​បញ្ហាលំបាកៗ QHR Solutions បានដាក់​បញ្ចូល​រួមគ្នា​នូវ​កញ្ចប់​កម្មវិធី QHR COVID-19 ដែល​បាន​រចនា​ឡើង​សម្រាប់​ប្រភេទ​ក្រុមហ៊ុន​គ្រប់​វិសាលភាព​ទាំងអស់ នៅក្នុង​ការគ្រប់គ្រង​ប្រតិបត្តិការ​របស់ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ប្រើប្រាស់​។ ប្រព័ន្ធគ្រប់គ្រង​បុគ្គលិក (Workforce Management) អាចជួយ​ក្រុមហ៊ុន​នានា​ក្នុង​ការតាមដាន និង​គ្រប់គ្រង​បុគ្គលិក​របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល​បំផុត ជាមួយនឹង​ឧបករណ៍​ផលិតភាព (productivity tools) ដូចជា មុខងារ​សុំច្បាប់​អេឡិចត្រូនិក (e-leave) មុខងារ​ទាមទារ​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-claims) ការតាមដាន​វត្តមាន​ដោយ​បច្ចេកវិទ្យា​ចំណាំ​មុខ ក៏ដូចជា​
​មុខងារ​ចេញ​សេចក្ដីប្រកាស​ឆ្លាត​វៃ​ផងដែរ​។ កម្មវិធី​នេះ​នឹងធ្វើ​ឱ្យ​ដំណើរការ​អាជីវក​ម្មកា​ន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​ជួយ​ដល់​ក្រុមហ៊ុន​នៅក្នុង​ការត្រៀម​លក្ខណៈ​ក្នុងការ​បន្ស៊ាំ និង​សម្រប​ខ្លួន​ទៅនឹង​បរិបទ​ការងារ នាពេល​អនាគត​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក Victor La នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន QHR Solutions បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ប្រព័ន្ធ​ឌីជីថល QHR Solutions គឺជា​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​នៅលើ​ខ្លោដ (cloud-base) ដែលមាន​មុខងារ​ជាច្រើន​ដោយបាន​កែសម្រួល​តាម​តម្រូវការ​ជាក់ស្ដែង នៅក្នុង​ក្រុមហ៊ុន និង​ងាយស្រួល​ប្រើប្រាស់​។ ជំងឺ​កូ​វីដ​-19 បានបង្ហាញ​ឱ្យ​យើង​ឃើញថា ផ្នែក​ធនធានមនុស្ស​បាន​ក្លាយជា​ផ្នែក​មួយ នៅ​ជួរមុខ​គេ​គ្រប់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​។ ឌី​ជី​ថ​លូ​ប​នីយកម្ម​ផ្នែក​ធនធានមនុស្ស​គឺ​មិនមែន​គ្រាន់ តែ​ជា​កិច្ចការ​ល្អប្រសើរ​មួយ​ដែល​គួរតែមាន​នោះទេ ប៉ុន្តែ​គឺ​វា​គឺជា​កិច្ចការ​ដ៏​ចាំបាច់​បំផុត​ដែល​ត្រូវតែ​អនុវត្ត​ដោយ​ខានមិនបាន​សម្រាប់​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ដើម្បី​អាចដាក់​ចេញ​នូវ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស មាន​លក្ខណៈ​រួមបញ្ចូល​ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់ ក្នុងការ​ជម្នះ​នឹង​បញ្ហា​ប្រឈម​នាពេល​អនាគត​។ គោលដៅ​របស់​យើង គឺ​នាំមក​នូវ​វិធីសាស្ត្រ​គ្រប់គ្រង​ធនធានមនុស្ស​ដែល​អាចអនុវត្ត​បានល្អ​ប្រសើរ​បំផុត ដែលមាន​ប្រភពពី​
​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លក្ខណៈ​ឌីជីថល​លំដាប់​កំពូល​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​ជួយ​ព​ន្លឿ​ន​សន្ទុះ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការអនុញ្ញាតឱ្យ​ប្រជាជន​ប្រើប្រាស់​បច្ចេកវិជ្ជា និង​ផ្ដល់​ភាព​អង់អាច​ដល់​កម្លាំង​ពលកម្ម​វ័យក្មេង​នៅ​កម្ពុជា​។ ក្រុមការងារ​យើងខ្ញុំ​ពិត​ជាមាន​ក្ដីរំភើប​រីករាយ​ណាស់ និង​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការធ្វើការងារ​ជាមួយនឹង​វិស័យ​ផ្សេងៗ ដើម្បី​ផ្ដល់ជូន​នូវ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស តាម​តម្រូវការ​ក្រុមហ៊ុន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​”

​ជា​ចុងក្រោយ លោក La បាន​មានប្រសាសន៍ថា “​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​សំខាន់ នៃ​កំណើន​អភិវឌ្ឍ​នៅក្នុង​ប្រទេស ប្រព័ន្ធ​បណ្ដាញ 5G ដែល​នឹង​មកដល់​នាពេល​ឆាប់ៗ​នេះ នឹងមាន​មូលដ្ឋានគ្រឹះ​ក្នុងការ​ជំរុញ​ដល់​ឌី​ជី​ថ​លូ​ប​នីយកម្ម ដោយ​បង្កើន​ផលិតភាព និង​ពាណិជ្ជកម្ម​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល នោះ​សេវាកម្ម​ឌីជីថល​លើ​ខ្លោដ (cloud-base) ដូចជា​សេវាកម្ម​របស់​យើង នឹង​ជួយផ្ដល់​ភាព​អង់អាច​ដល់​កម្លាំង​ពលកម្ម​វ័យក្មេង​នៅ​កម្ពុជា ក្នុងការ​ដឹកនាំ​កម្លាំង​ជំរុញ​អាជីវកម្ម​ថ្មីៗ​នា​យុគសម័យ​ឧស្សាហកម្ម 4.0​។ ការ​គួបផ្សំ​ចំណុច​ទាំងអស់នេះ ជាមួយនឹង​ការបង្កើត​ដៃគូ​យុទ្ធសាស្ត្រ គឺ​ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូ​ឌីជីថល​ដ៏​រឹងមាំ​មួយ​។ ទាំងនេះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នេះ ដើម្បី​ពាំនាំ​មក​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា ជារួម​ផងដែរ​”​។​

​ដោយសារតែ​ក្រុមហ៊ុន​ភាគច្រើន​ដែល​បាន​រង​ផលប៉ះពាល់ ដោយសារតែ​ជំងឺ​រាតត្បាត​នេះ​កំពុងតែ​ត្រៀមលក្ខណៈ ដើម្បី​បន្ត​ដំណើរការ​ក្រោយពេល​ជំងឺ​កូ​វីដ​-19 ផុតរលត់​ទៅវិញ នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន ក្នុង​ការធានា​ឱ្យបាន​នូវ​អនាគត​របស់ខ្លួន និង​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​នៅលើ​ខ្លោដ (cloud-base) មាន​លក្ខណៈ​រួមបញ្ចូល​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន QHR Solutions (Cambodia) គឺជា​ក្រុមហ៊ុន​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​
Enable Business Pte Ltd (UEN 201324947N) ដែលមាន​ចំណុច​ផ្ដោត​សំខាន់​ចំនួន 3៖ ស្ថិរភាព សុវត្ថិភាព និង​សេវាកម្ម​។ ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​2013 ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ចាំបាច់ និង​កំណើន​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​ត្រូវការ​កម្មវិធី​សូ​ហ្វ​វែ​រ (Software) ឯកទេស​គ្រប់គ្រង​ធនធានមនុស្ស និង​តម្រូវការ​សេវាកម្ម​ពិសេស​ស្របតាម​វិស័យ​របស់ខ្លួន​។ ក្រុមការងារ​ជំនាញ​របស់​យើង​រួមមាន​អ្នកជំនាញ​កម្រិត​ថ្នាក់អនុបណ្ឌិត និង​អ្នកជំនាញ​បច្ចេកវិទ្យា​ជាច្រើន​នាក់​។ ចំណុច​ប្លែក​ពិសេស​របស់​ពួកគាត់ គឺ​ការប្ដេជ្ញាចិត្ត​ក្នុងការ​បង្កើត​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់បំផុត និង​ដំណោះស្រាយ​ជាក់លាក់​សម្រាប់​វិស័យ​ឧស្សាហកម្ម​៕

​ដោយ​៖​កូ​ឡាប​


spot_img
×