Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗ​ប្រ​យ​ត្ន័​ផង​! កុំ​សូវ​ទុកចិត្ត​នឹង​រូបថត លើ​អ៊ីនធឺណិត​សម័យនេះ​ពេក ព្រោះថា​ពី​មនុស្ស​ធ្លាប់​ត្រូវគេ​បង្អាប់​ដូច​ជ្រូក​ឈឺ អាច​ក្លាយជា​រា​ជនី​បាន​ណា៎​

spot_img

​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ជាច្រើន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​រូប​ប៉ុន្មាន​សន្លឹក​របស់​អ្នក​ប្រើ Weibo ជនជាតិ​ចិន​២​នាក់ ត្រូវបាន​គេ​យកទៅ​កែច្នៃ (edit) ហើយ​បញ្ចេញ​នៅលើ​អ៊ិន​ធឺ​ណិ​ត ដែល​បង្ហាញ​ពី​ភាព​ពិត នៃ​អ្វីដែល​ស្ថិតនៅ​ពីក្រោយ​កាមេរ៉ា និង​កម្មវិធី​កែសំរួល​។​

​នៅ​ថ្ងៃទី​២១ ខែឧសភា ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Ex Treme បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក (​មុន និង​ក្រោយ​) និង​រូប​ក្រោយ​ឆាក នៃ​អ្វីដែល​មើលទៅ​ផ្តើមចេញពី​ការថតរូប​ធម្មតា​ប៉ុណ្ណោះ​។​

​ទន្ទឹមនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​ការងឿងឆ្ងល់​ជាខ្លាំង ពី​ភាព​អស្ចារ្យ​នៃ​កម្មវិធី​កែសម្រួល និង​វិធី​ដែល​វា​អាច​ផ្លាស់ប្តូរ​រូបរាង​របស់​នរណាម្នាក់​ទាំងស្រុង ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ប៉ុណ្ណោះ​ជាការ​ស្រេច​។​

​តែ​យ៉ាងណា រូបភាព​ទាំងនោះ​ក៏​នាំឱ្យមាន​ចម្ងល់​លើកឡើងថា​វា​ជា​រឿង​មិន​សម​ហេតុផល និង​ទាមទារ​ឱ្យមាន​ស្តង់ដារ​សម្រស់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ក្នុងនោះ អ្នក​ប្រើ​បណ្តាញ​សង្គម​ម្នាក់​បាន​ឆ្លើយតប​ថា​៖ «​នេះ​ជា​មូលហេតុ​ដែល​អ្នក​មិនគួរ​ជឿទុកចិត្ត​លើ​រូបថត​ស្អាតៗ​របស់​មនុស្ស​តាម​អ៊ិន​ធរ​ណេ​ត​ទៀត​ទេ​»​។​

​មិនមែន​តែ​រូបថត​ប៉ុន្មាន​សន្លឹក​នេះ​ទេ គឺ​នៅមាន​រូបភាព​កែច្នៃ​ជាច្រើន​ទៀត ក៏ត្រូវ​បាន​គេ​បញ្ចេញ​នៅលើ​អ៊ីនធឺណិត​ផងដែរ កាលពីពេល​កន្លងទៅ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​

 

spot_img
×