Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី​លោក​គីម ជុង​អ៊ុន ត្រូវបាន​តែងតាំង​ឲ្យទទួល​បន្ទុ​កសន្តិសុខ​ជាតិ​

spot_img

​តាម​កាសែត Chosun Ilbo អ្នកស្រី Kim Yo-jong ហាក់ដូចជា​ត្រូវបាន​តែងតាំង​ឲ្យ​កាន់​តួនាទី ជា​មេ​សន្តិសុខ​ជាតិ​កូរ៉េខាងជើង​។ មុខ​តំណែង​នេះ មុន​នោះ​ធ្លាប់​ត្រូវបាន​ដឹកនាំ​ដោយ​ឪពុកមារ របស់លោក គីម ជុង​អ៊ុន គឺ​លោក Jang Song-taek ដែល​ត្រូវ​ប្រហារជីវិត​កាលពី​ឆ្នាំ ២០១៣​។ ក្នុង​មុខតំណែង​ថ្មី​នេះ អ្នកស្រី Kim Yo-jong នឹង​ទទួល​បន្ទុក​ដឹកនាំ​ស្នងការ​សន្តិសុខ​ជាតិ ទទួលបន្ទុក​កងកម្លាំង​ប៉ូលិស និង​អយ្យការ​នៅ​កូរ៉េ​ខាងជើង​។​

Kim Yo-jong អមដំណើរ​មេដឹកនាំ​គីម ជុង​អ៊ុន ចូលរួម​ពិធី​ប្រគុំ​តន្ត្រី​មួយ​នៅ​ព្យុង​យ៉ាង​ថ្ងៃទី 29 ធ្នូ​។​

​ក្រោយ​ការប្រហារជីវិត​លោក Jang Song-taek ស្ថាប័ន​នេះ​ត្រូវបាន​ដាក់ឲ្យ​ចំណុះ​គណបក្ស​ពលករ​កូរ៉េ​។​

​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​វាយតម្លៃថា ៖ “​នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០១៧ គេ​បាន​ឃើញ​អ្នកស្រី Kim Yo-jong អង្គុយ​លើ​កៅអី​ក្នុង​ជួរ​ជាមួយ​បងប្រុស នា​សន្និសីទ​របស់​គណបក្ស​។ តាមរយៈ​នោះ​បញ្ជាក់បាន​ថា អ្នកស្រី​ត្រូវបាន​តម្លើង​ឲ្យ​កាន់​មុខតំណែង​មួយ​សំខាន់​របស់​កូរ៉េខាងជើង​។​

Kim Yo-jong (​ក្នុង​រង្វង់​ក្រហម​) អង្គុយ​ក្នុង​ជួរ​ជាមួយ​លោក​គីម ជុង​អ៊ុន​

Kim Yo-jong ជា​កូនស្រី​របស់​សព​មេដឹកនាំ គីម ជុងអ៊ីល ជាមួយ​ភរិយា​ទី​៣ គឺជា​សិល្បៈការិនី​ផ្នែក​របាំ Ko Yong-hui​។ ប្រភព​ខ្លះ​ឲ្យដឹងថា Kim Yo-jong មាន​វ័យ ៣០​ឆ្នាំ តែ​ខ្លះទៀត​ថា នាង​មាន​អាយុ​ទើប ២៨​ឆ្នាំ​ប៉ុណ្ណោះ​។

​គួរ​រំលឹក​ឡើងវិញ​ថា អ្នកស្រី Kim Yo-jong បាន​ក្លាយ​ជា​សមាជិក ក្រុមប្រឹក្សា​ប្រជាជន​កំពូល (​រដ្ឋសភា​) នៅ​ខែ​មីនា ឆ្នាំ ២០១៤​។ នៅ​ខែ​ឧសភា ២០១៦ បាន​ក្លាយ​ជា​សមាជិក​បក្ស​ពលករ​កូរ៉េខាងជើង ហើយ​នៅ​ខែ តុលា ២០១៧ អ្នកស្រី​បាន​ក្លាយ​ជា​សមាជិក​បំរុងការិយាល័យ​ន​យោ​នាយ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​៕ ចន្ទ្រា​

spot_img
×