Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រ​បានឃើញ​ណាស់​! ២​បទ​ជាប់ៗ​គ្នា ច្រៀង​គោក​ពី Idol ខេ​ម សិរីមន្ត ពិតជា​ពីរោះ​ខ្លាំង (​វីដេអូ​)

spot_img

​លោក ខេមរៈ សិរីមន្ត ជា​កំពូល​តារាចម្រៀង​លំដាប់​ជួរមុខ​ម្នាក់ ប្រចាំ​ប្រទេស​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ទូទៅ មិន​ថា​ក្មេងៗ​ជា​យុវវ័យ និង​មនុស្ស​ចាស់​ផងដែរ ព្រោះតែ​ពេញចិត្ត​ទៅនឹង​ទឹកដម​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់លោក ដែល​ស្តាប់ទៅ​កម្រ​ជិនណាយ​។

​ដោយឡែក​ថ្មីៗ​នេះ តារាចម្រៀង​ប្រុស​រូបនេះ ដែល​នៅតែ​ជោគជ័យ​នៅក្នុង​ការងារ​សិល្បៈ និង​កំពុង​វិ​វ​ឌ្ឍ​ខ្លួន​ដ៏​ប្រសើរ​ជាមួយ​មុខ​ជំនួញ​ជាច្រើន​ផង​នោះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​គេ​កម្រ​បានឃើញ​តារាចម្រៀង​រូបនេះ ចេញមក​ច្រៀង​គោក​បង្ហើរ​សំនៀង​តាម​បណ្តាញ​សង្គម​បែបនេះ​ពីមុនមក​។

​ឆ្លៀត​ជួយ​ប្រូ​ម៉ូត​ដល់​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​មួយ លោក​បាន​លើកយក​បទ​ចាស់ៗ​ពិ​រោះៗ​ចំនួន​ពីរ​បទ គឺ​បទ​៖ «​អន្ទង​ស្នែ​ហ៍​» និង «​ធុញ​បង​មាន​ទេ​» ដោយមាន​ត្រឹមតែ​ហ្គី​តា​សាំ​ប៉ុណ្ណោះ ឃើញថា​ពិតជា​ពិ​រោះ​ខ្លាំង​មែនទែន ។​

​តាមរយៈ​ការ​ច្រៀង​គោក​ដ៏​កម្រ​នេះ​ផងដែរ លោក ខេមរៈ សិរីមន្ត ក៏បាន​និយាយថា លោក​ពុំ​ធ្លាប់​ដែល​ច្រៀង​គោក​របៀបនេះ​ទេ ប៉ុន្តែ វា​ស្ទៃ​ល៍​ប្លែក​ថ្មី​មួយ​សម្រាប់​ថ្ងៃនេះ ដោយសារតែ​មានការ​ជំរុញ​កម្លាំងចិត្ត​បងប្អូន​ទាំងអស់គ្នា​៕

​ចង់ដឹងថា លោក ខេមរៈ សិរីមន្ត ច្រៀង​គោក​ពិ​រោះ​ខ្លាំង​កម្រិតណា​ដែរ​ទៅ សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

<iframe width=”1252″ height=”704″ src=”https://www.youtube.com/embed/G1kVFm92m3A” frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>​

spot_img
×